(ភ្នំពេញ​)៖ មជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលជាភ្នាក់ងារលក់រថយន្ត Porsche ស្របច្បាប់​របស់ក្រុមហ៊ុន​ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីតធីត បានសហការជាមួយ សណ្ឋាគារ និងកាស៊ីណូ Queenco ដើម្បីធ្វើការតាំងបង្ហាញរថយន្ត Porsche Cayenne ​និង Cayenne S ស៊េរីថ្មីម៉ូដែលឆ្នាំ២០១៩ ក៏ដូចជារថយន្តក្នុងស្តុក ដែលមានដូចជា Cayenne SE-Hybrid, 911 Carrera និង Macan ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ នៅ​ទីតាំងសណ្ឋាគារផ្ទាល់តែម្តង ដើម្បីឲ្យសាធារណជន និងភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិបានឃើញ និងបើកបរសាកល្បងផងដែរ។

ការតាំងបង្ហាញនេះ នឹងចាប់ផ្តើមចាប់ពីម៉ោង០៩ព្រឹក ដល់ម៉ោង០៥ល្ងាច ​ហើយអតិថិជនដែលមានចំណាប់អារម្មណ៍ និងបានធ្វើការបើកបរសាកល្បង នឹងទទួលបានបណ្ណដែលស្មើនឹងសាច់ប្រាក់​៥,០០០ដុល្លារ សម្រាប់ធ្វើការទិញរថយន្តណាមួយ នៅក្នុងមជ្ឈមណ្ឌល Porsche ភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម ពាក់ព័ន្ធនឹងការតាំងបង្ហាញនេះ សូមទាក់ទងមកកាន់លេខ ​012-901-511 ឬ 092-902-083 (ភាសាខ្មែរ និងអង់គ្លេស) និង 078-997-701 (ភាសាចិន)៕