(ក្រចេះ)៖ អាជ្ញាធរខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ បានធ្វើពិធីទទួលស្វាគមន៍ និងផ្តល់ពាន់រង្វាន់ជូនដល់កីឡាករ ដែលទទួលជ័យលាភី លេខ ១ ២ ៣ និងធ្វើពិធីបើកបន្តការប្រណាំងកង់របស់ក្រុមកីឡាករ នៃវិទ្យុសម្លេងទីក្រុងហូជីមីញ វិអូអែក (VOH) នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ជុំប្រណាំង៣ប្រទេស។

មកដល់ពេលនេះ ត្រូវបានបញ្ជប់ ហើយការប្រណាំងកង់នេះ ត្រូវបានចេញជា៣ដំណាក់កាលរួមមាន៖

*ទី១៖ ផ្តើមដំណើរចេញពី ក្រុងប៊ិញឡុង ប្រទេសវៀតណាម ឆ្ពោះមកកាន់ទឹកដីខេត្តក្រចេះ
*ទីទី២៖ បន្តពីក្រចេះឆ្ពោះទៅខេត្តស្ទឺងត្រែង
*ទី៣៖ បន្តពីខេត្តស្ទឹងត្រែង ឆ្ពោះទៅប្រទេសឡាវ ហើយបន្តចូលគោលដៅដើមទៅវៀតណាមវិញ ដែលមានរយៈពេល១២ថ្ងៃ ដោយបានចាប់ចេញដំណើរនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ ដោយបានជិះប្រណាំង មកដល់ក្រុងក្រចេះនាម៉ោង១១៖៣០នាទីថ្ងៃនេះ។

ក្រុមម៉ូតូធំអមដំណើរយ៉ាងកងរំពង ចំពោះកីឡាករ ដែលចូលរួមជិះកង់ប្រណាំងចំនួន៦៤កង់ មាន៣ប្រទេស គឺវៀតណាម ឡាវ និងកម្ពុជា នៅក្នុងនោះឃើញថា មានកីឡាករវៀតណាមច្រើនជាងគេ ដែលមានចម្ងាយផ្លូវ១៤៤ គឺឡូម៉ែត្រ គិតពីប្រទេសវៀតណាមមកដល់ខេត្តក្រចេះ។

ពិធីទទួលស្វាគមន៍ និងផ្តល់ពាន់រង្វាន់ជូនដល់កីឡាករ ដែលទទួលជ័យលាភីលេខ១ លេខ២ និងលេខ៣, លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងអំណគុណដល់អគ្គនាយកវិទ្យុ សម្លេងទីក្រុងហូជីមីញ ដែលបានផ្តួចផ្តើមគំនិតនេះឡើង ដើម្បីឲ្យពលរដ្ឋក្នុងខេត្តក្រចេះ បានឃើញពីរបៀបរបប នៃការប្រណាំងកង់ខ្នាតធំ ដែលមាន៣ប្រទេសចូលរួម ដែលមានចំងាយផ្លុវ សរុបជិត២០០០គឺឡូម៉ែត ដោយត្រូវបន្តជិះទៅដល់ប្រទេសឡាវ តែសង្កេតឃើញកីឡាករទាំងអស់ នៅតែមានទឹកមុខញញឺម រីករាយសប្បាយ។

លោកអភិបាលខេត្ត បានបន្ថែមទៀតថា ការប្រណាំងកង់នេះ គឺជាចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសជិតខាង និងគ្នាកាន់មានភាពជិតស្និត។ ចំពោះកីឡាករ ដែលទទួលបានជ័យលាភី ក្នុងចំងាយផ្លូវ១៤៤គឺឡូម៉ែត ពីទីក្រុងប៊ិញឡុង ឆ្ពោះមកខេត្តក្រចេះ ក្នុងដំណាក់កាលទី១នេះឃើញថា១២រូប ដែលទទួលពាន់រង្វាន់ និងថវិកាពីលោកអភិបាលខេត្តក្រចេះ ក្នុងនោះមានកីឡាករ កម្ពុជាយើងបានទទួលជ័យលាភ័យផងដែរ៕