(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួ១៤លើក បណ្ដាលឲ្យមនុស្សស្លាប់៦នាក់, របួសស្រាលម្នាក់ និងរបួសធ្ងន់១៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង, រថយន្តតូច៧គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន, ប្រជែង, បត់គ្រោះថ្នាក់, ងងុយដេក, កត្តាយានយន្ដ និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១០១លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៤៤នាក់, របួសធ្ងន់៩១នាក់ និងរបួសស្រាល៤០នាក់៕