(កំពង់ស្ពឺ)៖​ លោក វ៉ី សំណាង ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ និង​សហការីបានចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលផ្ទុកមេរោគអេដស៍ចំនួន​៩គ្រួសារ ស្ថិតនៅភូមិរំលោង សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក វ៉ី សំណាង ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ស្ពឺ បាន​នាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែតែងគិតគូរពីសុខទុក្ខរបស់​ប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ គ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៍សម្បុរ ឫនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលបានផ្តល់ជូនរួមមាន​៖ អង្ករ​២៥គីឡូក្រាម, មី​១កេស, ត្រីខ​១០កំប៉ុង, ប្រេងឆា​១ដប, ទឹកត្រីទឹកស៊ីអ៉ីវ​១យួរ, ទឹកដោះគោ​១កំប៉ុង, នំធុង​១ធុង និងថវិកាចំនួន​២០,០០០រៀល៕