(កំពង់ចាម)៖ សួនទឹកកំសាន្តដ៏ធំជាងគេ នៅតាមបណ្ដោយផ្លូវជាតិលេខ៧ បត់តាមច្រកទ្វារចូលបឹងស្នាយ ស្ថិតនៅភូមិតាណេង ឃុំសំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានបើកឲ្យដំណើរការ ដែលជាគម្រោង អចលនទ្រព្យ ដ៏សម្បូរបែបរបស់ ក្រុមហ៊ុន យៀក ថៃ គ្រុប។

សួនទឹកកំសាន្តដ៏ធំនេះ គឺជាកន្លែងកំសាន្ត សម្រាប់អតិថិជនគ្រប់វ័យ លក្ខណៈគ្រួសារ មិត្តភ័ក្រ ជាក្រុម ឬ ឯកជនក៏បាន ទៅតាមសេចក្តីបំណងប្រាថ្នា និងអារម្មណ៍រីករាយរបស់បងប្អូន។ ដោយក្នុងនោះ មានបំរើសេវាកម្ម ដូចជា៖ សួនទឹក ល្បែងកំសាន្ត តូបលក់ចំណីអាហារគ្រប់ប្រភេទ នឹងផ្ទាំងបញ្ជំាងទស្សនីយភាពដ៍ធំ សម្រាប់បំរើអារម្មណ៍បងប្អូនផងដែរ។ ជាពិសេសមានចំណតយានយន្ត ដ៏ធំទូលាយថែមទៀត៕