(កោះកុង)៖​ រថយន្តក្រុងដឹកអ្នកដំណេីរប្រមាណ​ ៤៤នាក់​ បេីកចុះចំណោទដាច់ហ្វ្រាំងក្រឡាប់ធ្លាក់ផ្លូវរបួសធ្ងន់ស្រាល​ ៥នាក់។ ហេតុការណ៍នេះបានកេីតឡេីងនៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ១៣០-១៣១ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ។

សមត្ថកិច្ចបានបញ្ជាក់ថា​ រថយន្តក្រុងទេសចរណ៍ ដែលជួបគ្រោះថ្នាក់នេះពាក់ផ្លាកលេខ ភ្នំពេញ 3C-6354 មានទិសដៅពីភ្នំពេញ-កោះកុង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់)។ ក្នុងរថយន្តនោះដឹកអ្នកដំណេីរ ៤៤នាក់​ តែមានអ្នករងរបួស ៥នាក់​ របួសធ្ងន់ ០២នាក់ ស្រី ១នាក់។

ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ខេត្ត ចុះជួយសង្គ្រោះអ្នករងបួស ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង៕