(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបនឹងបានបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមនាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ បន្ទាប់ពីសម្តេចបានបំពេញទស្សនកិច្ចនៅប្រទេសមានព្រំដែនជាប់កម្ពុជារយៈពេលពីរថ្ងៃពីថ្ងៃទី៧-៨ ខែធ្នូ។

ដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម ដែលជាប្រទេសចុងក្រោយគេនៃដំណើរបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន បានផ្តោតជាសំខាន់ទៅលើការបង្កើនចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការឲ្យកាន់តែខ្លាំងក្លាបន្ថែម។ ក្រៅពីនោះការជំរុញទំហំពាណិជ្ជកម្ម បញ្ចប់ការបោះបង្គោលព្រំដែននៅឆ្នាំ២០១៩ និងការកសាងសន្តិភាព និងការអភិវឌ្ឍនៅតាមព្រំដែនប្រទេសទាំងពីរ ក៏សុទ្ធតែជាលទ្ធផលដ៏សំខាន់កើតចេញពីដំណើរទស្សនកិច្ចនេះផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម ប្រធានរដ្ឋវៀតណាម ប្រធានរដ្ឋសភាវៀតណាម ថ្នាក់ដឹកនាំសមាគមវៀតណាម-កម្ពុជា និងបានអញ្ជើញចូលរួមក្នុងវេទិកាធុរជនវៀតណាម-កម្ពុជាផងដែរ។

ខាងក្រោមគឺជាលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសវៀតណាម ចំខួប ៥១ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨នេះ៖