(ភ្នំពេញ)៖ Breakthrough Barriers Dash គឺជាការប្រណាំងប្រជែងឧបសគ្គដំបូងរបស់ប្រទេសកម្ពុជា ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ហើយការប្រកួតនេះ គឺ​ជាការប្រណាំងសម្រាប់ក្រុមគ្រួសារដែលត្រូវបានរចនាឡើងសម្រាប់អត្តពលិកអ្នករត់ប្រណាំង និងយុវជនក្មេងៗ ជាមួ​យ​បេសកកម្មដើម្បីលើកកម្ពស់សុខភាព​។

ការប្រណាំងមួយប្រភេទនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី០៨ ខែធ្នូ​ ឆ្នាំ២០១៨នេះ ដែល​បានឧបត្ថម្ភផ្ដាច់មុខដោយ ម៉ាកសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក Under Armour រៀបចំដោយ The Idea Consultancy និងបានធ្វើឡើង​នៅ​សាលា AISPP មានទំហំ​៤​ហិកតា ជិត​ផ្សារទំនើបអ៊ីអនម៉ល​២ សាខាសែនសុខ។

វគ្គឧបសគ្គចម្ងាយ​១​គីឡូម៉ែត្រនេះ មានឧបសគ្គចំនួន៨​ ហើយក៏សហការឧបត្ថម្ភដោយក្រុមហ៊ុន Hiruscar, Fly Phnom Penh, True Money, Rise Fitness, Pepsi, Under Armour, Sabay Media និង​Sting​។ ដោយឡែក ជ័យលាភីនៃការប្រណាំង​អាចឈ្នះទឹកប្រាក់​១,០០០,០០០​រៀល និង​សំបុត្រទ្រីប៉ូលីនផាក និងច្រើនទៀត។

សូមជម្រាបថា Walmax sports គឺជាអ្នកលក់ដូរកីឡាដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខសម្រាប់ Under Amour នៅកម្ពុជា។ Walmax Sports បានបើកហាងលក់សម្លៀកបំពាក់កីឡា UA ដំបូងគេនៅ​ខេត្តសៀមរាប នៅខែកញ្ញាឆ្នាំ ២០១៧ បន្ទាប់មកគឺហាងប្រេនហោស្ស៍ UA ដំបូងនៅខែធ្នូ ឆ្នាំ​២០១៨​។

ដោយឡែក The Idea ជាក្រុមហ៊ុនសង្គមមួយដែលមានក្រុមអ្នកពិគ្រោះយោបល់អាជីវកម្មពហុវិន័យ អ្នក​វិភាគទិន្នន័យ អ្នកឌីហ្សាញ ពហុព័ត៌មាន វិស្វករគម្រោង អ្នកនិពន្ធ អ្នកបណ្តុះបណ្តាល និងអ្នករៀបចំព្រឹត្តិការណ៍។ The Idea បានរៀបចំនិងអនុវត្តដំណោះស្រាយសម្រាប់ រដ្ឋាភិបាល អង្គការក្រៅរដ្ឋា​ភិបាល សហគ្រាសសង្គម និងសាជីវកម្មនៅទូទាំងពិភពលោក។

ជាមួយនឹងកម្មវិធីរត់ប្រណាំងឆ្លងកាត់ឧបសគ្គនេះដែរ ក៏ត្រូវបានរៀបចំឡើងដើម្បីអបអរសាទរនូវការបើកសម្ពោធជាផ្លូវការ​របស់ Under Armour ម៉ាកសម្លៀកបំពាក់កីឡាដ៏ល្បីល្បាញ របស់សហរដ្ឋអាមេរិក នៅផ្សារទំនើបអ៊ីអនម៉ល សាខាសែនសុខផងដែរ៕​