(ភ្នំពេញ​)​៖​ ជនជាតិ​បរទេស​២នាក់ ​ស្រវឹង​ស្រា​បាន​គាស់​ទ្វារ​របង​ផ្ទះ​មួយ​កន្លែង ​ត្រូវ​បាន​ម្ចាស់​ផ្ទះ​ចេញ​មក​បាញ់​គំរាម​ចំ​នួន​បី​គ្រាប់ ​បង្ក​ឲ្យ​មាន​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​ហេតុការណ៍​នេះ ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ជាង​៣ទៀបភ្លឺ ឈានចូល​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ​ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​ស្ថិត ​នៅ​តាម​បណ្ដោយ​ផ្លូវ​៤៥៦​ ផ្ទះ​លេខ​២៧AB ​ក្នុង​សង្កាត់​ទួល​ទំពូង​២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​។

តាមប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឃើញហេតុការណ៍នេះ បាន​ប្រាប់​ឲ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសជនជាតិបរទេសពីរនាក់ សង្ស័យស្រវឹងស្រាបានស្រែកឡូឡា នៅតាមដងផ្លូវដោយធ្វើ​ដំណើរ លុះមកដល់ចំណុចកើតហេតុខាងលើ បានធ្វើសកម្មភាពគាស់ទ្វាររបងផ្ទះប្រជាពលរដ្ឋ ខណៈនោះម្ចាស់ផ្ទះភ័យស្លន់ស្លោ បានទូរសព្ទ័ហៅកូនប្រុស ឲ្យចុះមកទីតាំងកើតហេតុខាងលើ​ ស្រាប់តែកូនប្រុសរបស់គាត់ បានបើករថយន្តមួយគ្រឿងមកដល់ ឃើញសភាពមិនស្រួលបានចូលទៅឃាត់ដែរតែមិនស្តាប់ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន តែសមត្ថកិច្ចមិនទទួលទូរសព្ទ័របស់គាត់ទើប សម្រចចិត្តដកកាំភ្លើងខ្លីបាញ់គំរាម៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ​ដល់សមត្ថកិច្ចមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ​ខណ្ឌ ​និងមានវត្តមានលោកអធិការខណ្ឌចំការមន ចុះមកដល់កន្លែងកើតហេតុផងដែរ និងបាន​ធ្វើ​ការ​ឃាត់ខ្លួន បានជនសង្ស័យម្នាក់ រួចបញ្ជូនខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលទួលទំពូង២ភ្លាមៗ​ ចំណែក​បក្ខ​ពួកម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោល។

ក្រោយ​ពេល​កើតហេតុ​បុរស ដែលបានបាញ់គំរាមជនជាតិបរទេសចំនួន៣គ្រាប់​ខាង​លើ ​ត្រូវ​​បាន​សមត្ថកិច្ច និងធ្វើការស្រាវជ្រាយជាបន្ត​ទៅ​តាម​នីតិវិធី​នៃ​ច្បាប់៕

Advertising