(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី​១៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន ​និងក្រាមពណ៌សថ្លា​០៧កញ្ចប់ (ប្រភេទម៉ាទឹកកក)។

មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ពួកគេទាំង​១៩នាក់នេះ ត្រូវបានកម្លាំងល្បាតអាវុធហត្ថរាជធានីភ្នំពេញ ក្នុង​០៣ខណ្ឌផ្សេងគ្នា បានធ្វើការឃាត់ខ្លួនកាលពី​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះមាន៖

ទី១៖ឈ្មោះ ឈុន សំនៀង ​អាយុ​១៧ឆ្នាំ​, ទី២៖ឈ្មោះ ពៅ ស្រស់ ហៅញ៉ាញ់ ​អាយុ់ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង០៨៖៥០នាទី នៅចំណុច​ផ្ទះគ្មានលេខ ក្រុមទី៦ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លុះដល់វេលាម៉ោង០៩៖២៥នាទី​ថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានបន្តឃាត់ខ្លួន​បាន​១២នាក់ថែមទៀត ដែលជាក្រុមរបស់​ពួកគេ​ខាងលើ នៅចំណុច​ក្រុមទី៩ ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖

ទី១៖ឈ្មោះ សំ ចាន់រតនា អាយុ​៣៧ឆ្នាំ​, ទី២៖ឈ្មោះ ដោះ ដាវីត អាយុ​១៧ឆ្នាំ ធ្លាប់ជាប់គុកព្រៃស​១០ខែ (ករណីឆក់)​, ទី៣៖ឈ្មោះ គឹម ហួត អាយុ​១៧ឆ្នាំ​, ទី៤៖ឈ្មោះ ជន សំអាត ហៅសាន្ត ​អាយុ​២៦ឆ្នាំ​, ទី៥៖ឈ្មោះ ផុន សារិត ហៅឃន អាយុ​៣៦ឆ្នាំ ធ្លាប់ជាប់មណ្ឌលព្រៃស្ពឺ​១០ថ្ងៃ​, ទី៦៖ឈ្មោះ ម៉ម ឧសភា អាយុ​៣២ឆ្នាំ​, ទី៧៖ឈ្មោះ កែវ លំហេង ​អាយុ​២៤ឆ្នាំ​, ទី៨៖ឈ្មោះ ម៉ែន រ៉ាឌី អាយុ​២៨ឆ្នាំ​, ទី៩៖ឈ្មោះ កែវ ស្រីញ៉ាញ់ ភេទស្រី អាយុ​២៨ឆ្នាំ​, ទី១០៖ឈ្មោះ វណ្ណ ចាន់ណា ភេទស្រី អាយុ​២៥ឆ្នាំ​, ទី១១៖ឈ្មោះ ញ៉ក់ ស្រីល័ក្ខ ភេទស្រី អាយុ​២៥ឆ្នាំ​ និងទី១២៖​ឈ្មោះ ផាន ភាព អាយុ​៤៥ឆ្នាំ។

ចំណែកជនសង្ស័យ​០៣នាក់​ផ្សេងទៀត ដែលកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ និងខណ្ឌមានជ័យ បានក្នុងនោះមាន ទី១៖ឈ្មោះ វី រិទ្ធ ហៅញ៉ាញ់ អាយុ​៣១ឆ្នាំ, ទី២៖ឈ្មោះ ប្រាក់ សំរឹទ្ធ ហៅអូ អាយុ​៣១ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៣៖​០០នាទី នៅចំណុច​ផ្លូវបេតុងជិតបន្ទាយឡុងឈិន ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី៣៖ឈ្មោះ សុខ ណារិន ហៅតង ​អាយុ​១៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩៖​១០នាទី នៅចំណុច​ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមការសាកសួរក្រោមវិធានការជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង​១៩នាក់​ខាងលើ បានសារភាពឲ្យដឹងថា ពួកគេ​ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀន នេះពិតប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានប្រមូលវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕