(ភ្នំពេញ)៖ ដីចំនួន២កន្លែង មួយស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្ដាល និងមួយកន្លែងទៀតស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាដីស្របច្បាប់ត្រឹមត្រូវ ស្ថិតក្នុងតំបន់មានសក្ដានុពលខ្ពស់ និងកំពុងអភិវឌ្ឍន៍ តម្លៃក៏សមរម្យ មានផ្លូវបេតុងងាយស្រួលធ្វើដំណើរ និងភាពអំណោយផលជាច្រើនទៀត។

* ទីតាំងទី១៖ ស្ថិតនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដោយលោកអ្នកគ្រាន់តែធ្វើដំណើរតាមផ្លូវជាតិលេខ៤ ហួសផ្សារអង្គស្នួលប្រហែល ២គីឡូម៉ែត្រ រួចបត់ឆ្វេងប្រហែល ៦០០ម៉ែត្រ នៅជាប់ផ្លូវបេតុងតែម្តង ងាយស្រួលរក។ ដីដែលប្រកាសលក់នោះមានទំហំ១,១២៩ម៉ែត្រការ៉េ (ក្បាលដីប្រវែង ៣៤ម៉ែត្រ និងបណ្តោយ ៣៧ម៉ែត្រ) ដីបែរមុខទៅកើតជាប់ផ្លូវបេតុង៥ម៉ែត្រ។

សម្រាប់ទីតាំងនៅស្រុកអង្គស្នួកលខាងលើនេះ លក់ក្នុងតម្លៃត្រឹមតែ៣៥ដុល្លារប៉ុណ្ណោះ ក្នុង១ម៉ែត្រការ៉េ តែអាចតថ្លៃបាន។ វាជាប្រភេទដីភូមិរាបស្មើផ្លូវបេតុង មានប្រជាពលរដ្ឋរស់នៅច្រើន ហើយស្ថិតនៅក្នុងតំបន់ឧស្សាហកម្ម អាចសាងសង់ផ្ទះសម្រាប់ជួល ឬពុះដីឡូតិ៍ក៏បាន។ មួយវិញទៀត នៅម្តុំខាងលើនោះក៏នៅក្បែរគម្រោងសាងសង់រោងចក្ររបស់ចិនជាច្រើនផងដែរ បើលោកអ្នកទិញទុកយូរបន្តិចអាចចំណេញច្រើន។

* ទីតាំងទី២៖ ស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទទឹងមានប្រវែង ៦.៥ម៉ែត្រ និងបណ្តោយ ១៦ម៉ែត្រ (ខាងក្រោយរីកដល់ ៧.២ម៉ែត្រ) លក់ក្នុងតម្លៃ ១៧,០០០ដុល្លារ តែនៅអាចចរចាតថ្លៃបានទៀត។

អ្វីដែលពិសេសលើសនេះ គឺរាល់ការទិញដីទាំងពីរកន្លែងខាងលើនេះ ចំណាយសម្រាប់បង់សេវាកាត់ប្លង់ និងបង់ពន្ធចូលរដ្ឋ ជាបន្ទុករបស់ម្ចាស់ដី។ ចំពោះអ្នកដែលមានចំណាប់អារម្មណ៍ សូមរួសរាន់ទំនាក់ទំនងទៅកាន់ម្ចាស់ដីផ្ទាល់ តាមរយៈលេខទូរស័ព្ទ៖ 097 866 42 04 ឬ 092 23 77 64៕