(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបំពេញទស្សនកិច្ចជាផ្លូវរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី០៥ ដល់ ០៦ ខែធ្នូ ឆ្នាំ២០១៨នៅក្នុងប្រទេសឡាវ តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត។

ក្នុងដំណើរទស្សនកិច្ចនេះបាននាំមកនូវលទ្ធផលជាច្រើនសម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសការបង្កើននូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើកិច្ចការនយោបាយ ការងារព្រំដែន សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

ខាងក្រោមជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រទេសឡាវ ដែលចេញផ្សាយដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៨នេះ៖