(ភ្នំពេញ)៖ តាមរយៈមេធាវីរបស់ខ្លួននៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ លោកស្រី ហ៊ឹម សុធន់អូ ត្រូវជាភរិយាលោក កើត សារ៉េត អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានចេញលិខិតបំភ្លឺ ជាផ្លូវការមួយ ដើម្បីកុំឱ្យសារធារណជន យល់ច្រឡំថា លោកធ្វើប្លង់ដីរំលោភយកដីពីឈ្មោះ មាស សុផាត ហៅ កុយ អតីតជាអ្នកចាំដីឲ្យលោក ដែលមានទីតាំងស្ថិតនៅភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់មួយរយៈ កន្លងមកថ្មីៗនេះ។

យោងតាមលិខិតបំភ្លឺនោះ បានបញ្ជាក់យ៉ាងដាច់ណាត់ថា លោកស្រី ហ៊ឹម សុធន់អ៊ូ មិនមានចេតនាទៅធ្វើឯកសារដីធ្លឺផ្ទុយពីការពិតឡើយ គឺមានតែបុគ្គល មាស សុផាត ហៅកុយ ទៅវិញទេដែលមានចេតនាចង់បានដីអ្នកដ៏ទៃ យកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន តាមរូបភាពប្តឹងទៅតុលាការ។

សូមអានព័ត៌មានលម្អិត នៅក្នុងលិខិតបំភ្លឺរបស់លោកមេធាវីខាងក្រោមនេះ៖