(​ភ្នំពេញ​)៖ គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស នៅ​ថ្ងៃទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០១៨​នេះ កើតឡើងចំនួន៦លើក បាន​បង្កឲ្យមាន​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​៧​នាក់។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ។

​គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្តាលឲ្យខូចខាតម៉ូតូ៣គ្រឿង រថយន្តតូច២គ្រឿង និងរថយន្តធំ១គ្រឿង ហើយមូលហេតុដែលបង្កឲ្យគ្រោះថ្នាក់មានមិនគោរពសិទ្ធិ៣លើក ប្រជែង១លើក និងបត់គ្រោះថ្នាក់២លើក។

​រយៈពេល​៧​ថ្ងៃ​ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០១៨​ គ្រោះថ្នាក់​ច​រាចរណ៍​បានសម្លាប់​មនុស្ស​សរុប​៣២​នាក់ បង្ក​របួសធ្ងន់ស្រាល​ចំនួន​១០១នាក់៕