(ហាណូយ, វៀតណាម)៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចជាផ្លូវការអស់រយៈពេលមួយថ្ងៃពេញនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូ ត្រូវបាននាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក រៀបចំពិធីលាងសាយភោជន៍យ៉ាងមហោឡារឹក និងប្រកបដោយភាពកក់ក្តៅជាទីបំផុត។

មុននឹងពិធីចាប់ផ្តើមលោក ង្វៀន សួនហ៊្វុក និងសម្តេចតេជោ ហ៊ុន សែន បានឡើងថ្លែងសុន្ទរកថា បង្ហាញចំណាប់អារម្មណ៍របស់ខ្លួនពាក់ព័ន្ធទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាបញ្ហាទំនាក់ទំនងប្រទេសទាំងពីរផងដែរ។

សូមទស្សនាវីដេអូសម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរថា ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖