(ភ្នំពេញ)៖ ការរង់ចាំយ៉ាងអន្ទះសារបស់ Fan ដែលចង់ជួបជាមួយតារាសម្តែងស្រីថៃ កញ្ញា Bella Ranne ឯកអគ្គរដ្ឋទូតរបស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា ថៃ និងឡាវ គឺនៅសល់តែពីរថ្ងៃទៀតតែប៉ុណ្ណោះ ពោលគឺនឹងឈានចូលមកដល់នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះហើយ។

Huawei ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ថ្នាក់លេខ២ក្នុងពិភពលោក នឹងរៀបចំព្រឹត្តិការណ៍កក្រើកប្រចាំឆ្នាំ គឺការប្រគំតន្រ្តី Bella nova 3 series Live Concert ដើម្បីសម្ពោធស្មាតហ្វូន nova3 Lite ជាផ្លូវការ អបអរទិវាសិទ្ធមនុស្ស និងការអញ្ជើញឯកអគ្គរដ្ឋទូតរបស់ខ្លួនមកប្រទេសកម្ពុជា នៅថ្ងៃ១០ ខែធ្នូ នៅស្ទូឌីយូហង្សមាស ផ្សារទំនើបអ៊ីអនម៉ល១ ជាន់ទី៤ ដែលមានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍រស្មីហង្សមាស ២ម៉ោងពេញ ចាប់ពីម៉ោង៧៖០០យប់តទៅ។

ព្រឹត្តិការណ៍ដ៏ពិសេសអស្ចារ្យនេះ ក៏មានការចូលរួមពីកំពូលតារាចម្រៀងខ្មែរ លោក នីកូ, កញ្ញា សុខ ស្រីនាង, លោក សុវត្ថិ មុនីវណ្ណ និងលោក សុវត្ថិ មុនីនាគ ផងដែរ។

ចង់ជួបជាមួយ Idol ប៉ុន្តែមិនទាន់មានសំបុត្រសម្រាប់ចូលរួមទស្សនាមែនទេ? អ្នកអាចចូលរួមលេងក្នុងការប្រកួតប្រជែងនៅលើ Huawei Facebook Page «Huawei Mobile (KH)» និង Instagram «huaweimobilekh» ដើម្បីទទួលបានសំបុត្រចូលរួមការប្រគំតន្ត្រីដោយឥតគិតថ្លៃ និងមានឱកាសជួបផ្ទាល់ ថតរូបផ្ទាល់ និងទស្សនាការសម្តែងពិសេសៗផ្ទាល់របស់ idol ក្នុងដួងចិត្តអ្នក។

លើសពីនេះទៅទៀត អ្នកក៏អាចទៅសាកសួរនៅតាមបណ្តាហាងលក់ទូរស័ព្ទធំៗ ដែលមានស្លាកសញ្ញា Huawei នៅទីក្រុងភ្នំពេញ ដើម្បីទទួលបានសំបុត្រឥតគិតថ្លៃផងដែរ ដោយគ្រាន់តែទិញស្មាតហ្វូន Huawei nova 3/nova 3i/ nova 3 lite ឬធ្វើតាមលក្ខខណ្ឌផ្សេងៗ។

ជាងនេះទៅទៀត! មុនការប្រគំតន្ត្រីចាប់ពីម៉ោង៥ល្ងាចតទៅ Huawei ក៏មានការលេងហ្គេមសប្បាយៗ ដើម្បីឈ្នះរង្វាន់សំបុត្រចូលទស្សនា ការតេស្តស្មាតហ្វូន Huawei nova3 nova3i និង nova3 Lite ព្រមទាំងអាចមានឱកាសថតរូបផ្ទាល់ជាមួយកញ្ញា Bella ថែមទៀតផង។

គួរបញ្ជាក់ដែរថា ស្មាតហ្វូន nova3 Lite បានក្លាយជាស្មាតហ្វូនដែលលក់ដាច់បំផុត ដែលមានតម្លៃត្រឹមតែ ២៥៩ដុល្លារ ប៉ុណ្ណោះ ដែលមានអេក្រង់កោង 3D ពេញតួ ធំកប់កែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកម្រិតបង្ហាញ 2349 * 1080 High Resolution បំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP និងកាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ថាមពលថ្មរបស់ nova3 Lite មានទំហំធំមហាសាលរហូតដល់ 4000mAh។

រីឯស្មាតហ្វូន nova 3 មានតម្លៃត្រឹមតែ ៤៦៩ដុល្លារ និង nova 3i តម្លៃ ៣២៩ដុល្លារ ថែម Bluetooth Speaker ឥតគិតថ្លៃ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់លីងតំណភ្ជាប់ «https://www.facebook.com/huaweimobilekh/»។ Embark video link «https://www.youtube.com/watch?v=f00Wrvx3la4»៕