(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី០៧​​​ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាករថយន្តដឹកជញ្ជូនធុនធ្ងន់ ធ្វើដំណើរឆ្លងកាត់ក្រុង និងនៅក្នុងក្រុងខេមរភូមិន្ទ នាឱកាសពិធីបុណ្យសមុទ្យ លើកទី០៧ ជុំទី០២ នៅខេត្តកោះកុង។

មូលហេតុនៃការជូនដំណឹងនេះ គឺដើម្បីចូលរួមការពារសណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ សុវត្ថិភាព និងដើម្បីចៀសវាងការកកស្ទះចរាចរណ៍ ក្នុងពិធីបុណ្យសមុទ្រ និងដើម្បីលើកម្ពស់សោភ័ណភាពខេត្តកោះកុង។

បើតាមសេចក្តីជូនដំណឹងដដែលនេះ រដ្ឋបាលខេត្តកោះកុង បានប្រកាសថា ការផ្អាករថយន្តធុនធ្ងន់ធ្វើដំណើរចេញចូល ឆ្លងកាត់ក្រុង និងនៅក្នុងក្រុងខេមរភូមិន្ទ ចាប់ពីថ្ងៃទី១៣-១៦ ខែធ្នូ ឆ្នាំ២០១៨ ជាពិសេសនៅថ្ងៃទី១៥​ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៥៖០០រសៀល ហើយរថយន្តធុនធ្ងន់ដែលផ្អាកមិនឲ្យធ្វើចរាចរណ៍ គឺមានចំណុះចាប់ពី៥តោនឡើងទៅ៕

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោមនេះ៖