ស្សនាការផ្សាយផ្ទាល់២៤ម៉ោងរបស់ទូរទស្សន៍ Fresh News តាមរយៈ
Smart TV, កុំព្យូទ័រ និងលើទូរស័ព្ទ

(ភ្នំពេញ)៖ សរុបព័ត៌មានជាតិ-អន្តរជាតិពិសេសៗ ប្រចាំថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ-សុក្រ ចាប់ពីម៉ោង ៧៖០០នាទីយប់)។​

* ព័ត៌មានជាតិ (Cambodia News)

១៖ ប្រធានរដ្ឋសភាឡាវ៖ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមចំណែកដល់សុខសន្តិភាព និងការរីកចម្រើនរបស់តំបន់ទាំងមូល (ចុចអាន)

២៖ ក្រសួងមហាផ្ទៃ នឹងពិនិត្យលើការស្នើដកបម្រាមពីអតីតថ្នាក់ដឹកនាំ CNRP ពេលវិសោធនកម្មច្បាប់ ចូលជាធរមាន (ចុចអាន)

៣៖ យ៉ែម បុញ្ញឫទ្ធិ និង កឹម មនោវិទ្យា៖ សន្និសីទសម្រេចឱ្យ សម រង្ស៉ី ធ្វើជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ ជាការធ្វើបក្សប្រហារ (ចុចអាន)

៤៖ សម្តេចតេជោ ហ៊ុន សែន បន្តបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ក្រោយបញ្ចប់ទស្សនកិច្ចនៅឡាវ​ ដោយទទួលបានលទ្ធផលជោគជ័យជាច្រើន (ចុចអាន)

៥៖ ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ច នៃប្រជុំគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-ឥណ្ឌូនេស៊ី លើកទី៤ (ចុចអាន)

៦៖ រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឹងពីការរៀបចំពិធីឆ្លងឆ្នាំសកល ដែលនឹងត្រូវធ្វើនៅបរិវេណវិមានឈ្នះឈ្នះ ខណ្ឌជ្រោយចង្វារ (ចុចអាន)

៧៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម បង្ហាញគោលនយោបាយសេដ្ឋកិច្ច និងវិនិយោគកម្ពុជា ដល់វិស័យឯកជនប្រទេសឡាវ (ចុចអាន)

៨៖ ពលរដ្ឋខ្មែរ៧នាក់ ត្រូវអាជ្ញាធរថៃ បញ្ជូនឱ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអានសេះ ក្រោយជាប់ឃុំឃាំងរយៈពេល២ឆ្នាំ ពីបទឆ្លងដែនខុសច្បាប់ និងកាប់ឈើគ្រញូង (ចុចអាន)

៩៖ ជនជាតិចិនជាង២៣០នាក់ ដែលត្រូវបង្ក្រាបបាននៅខេត្តតាកែវ ករណីចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ត្រូវបានបណ្តេញចេញពីកម្ពុជាហើយនៅព្រឹកនេះ (ចុចអាន)

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុតបារាំង​ព្រមលុបគម្រោង​ដំឡើងពន្ធ​លើប្រេងឥន្ធនៈ ចេញពី​កញ្ចប់ថវិកា​ជាតិ​ឆ្នាំ២០១៩ហើយ ដើម្បី​បន្សាបកំហឹង​ក្រុមបាតុករ​បន្ថែមទៀត (ចុចអាន)

២៖ ​លោក ដូណាល់ ត្រាំ ឌឺដងផ្លែផ្កាដាក់លោក ម៉ាក្រុង ជុំវិញបាតុកម្មប្រឆាំងសំាងឡើងថ្លៃនៅបារាំង (ចុចអាន)

៣៖ ពិធី​បុណ្យសព​អតីតប្រធានាធិបតីអាមេរិក ចច ប៊ូស ត្រូវប្រារព្ធឡើង​​ក្រោមវត្តមាន​​ចូលរួម ​ពីបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់​ទាំងជាតិ និង​​អន្តរជាតិ (ចុចអាន)

៤៖ កាណាដា​ចាប់ខ្លួនកូនស្រីម្ចាស់​ក្រុមហ៊ុន Huawei ដោយសង្ស័យរឿង​រំលោភលើទណ្ឌកម្ម​អាមេរិក​ប្រឆាំង​អ៊ីរ៉ង់! (ចុចអាន)

៥៖ ចិនអំពាវនាវ​ឲ្យកាណាដា «ដោះលែង​កូនស្រីប្រធានក្រុមហ៊ុន Huawei ជាបន្ទាន់» ក្រោយការ​ចាប់ខ្លួន​ដោយសង្ស័យ​រឿងបំពាន​ទណ្ឌកម្ម​អាមេរិក! (ចុចអាន)

៦៖ លោក ពូទីន ព្រមានលោក ត្រាំ៖ បើអាមេរិកផលិតមីស៊ីលនុយក្លេអ៊ែររយៈចំងាយមធ្យម នោះរុស្ស៊ីនឹងធ្វើដូចគ្នា (ចុចអាន)

៧៖ តួកគីចេញដីកាចាប់ខ្លួនអតីតមន្រ្តីអារ៉ាប៊ីសាអូឌីតពីររូប ជុំវិញករណីឃាតកម្ម​អ្នកកាសែត Jamal Khashoggi (ចុចអាន)