(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,៧១២គ្រឿង រកឃើញល្មើសច្បាប់៧៨៥គ្រឿង(ម៉ូតូ៧២%) អប់រំ៣៣៩គ្រឿង និងផាកពិន័យ៤៤៦គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី០៦ ខែធ្នូនេះ ត្រួតពិនិត្យរួមបានចំនួន២,៣៨២គ្រឿង, អប់រំ១៤៧គ្រឿង និងផាកពិន័យ៣១២គ្រឿង។

សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល០៦ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៦ ខែធ្នូនេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន២១,៩៧៦គ្រឿង រកឃើញយានយន្តល្មើស៣,៨០១(ម៉ូតូ៦៩%) ក្នុងនោះអប់រំ១,៥១០គ្រឿង និងផាកពិន័យ២,២៩១គ្រឿង៕