(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីប្រទេសឡាវ នៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ហើយបន្តបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃបន្តទៀត។ នេះបើតាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន នៅលើ Facebook។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអំពីកម្មវិធីទស្សនកិច្ចផ្លូវការរបស់សម្តេចនៅទីក្រុងហាណូយយ៉ាងដូច្នេះថា៖ «នៅវៀតណាម ខ្ញុំគ្រោងជួប ឯឧ ង្វៀន ហ្វ៊ូជុង ប្រធានរដ្ឋ និង លោកស្រី ង្វៀន ធីគឹមងិន ប្រធានរដ្ឋសភាវៀតណាម។ ទន្ទឹមនឹងនោះដែរ ខ្ញុំនឹងជួបពិភាក្សាទ្វេភាគីជាមួយ ឯឧ ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្ត្រីវៀតណាម»។

ដំណើទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅវៀតណាមនេះ គឺដើម្បីពង្រឹងនិងពង្រីកនូវចំណងទាក់ ទងជាមិត្តភាព និងសហប្រតិបត្តិការ​ ព្រមទាំងពិភាក្សាការងារដែលនាំមកនូវផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរផងនិង​ ពិភាក្សាលើញ្ហាអន្តរជាតិមួយចំនួនដែលជាកង្វល់រួមផង។ ក្រៅពីនេះ សម្តេចក៏គ្រោងនឹងចូលរួមកិច្ចសន្ទនាធុរកិច្ចកម្ពុជា-វៀតណាម និងជួបសមាគមមិត្តភាព កម្ពុជា-វៀតណាមផងដែរ។

ទោះបីជាស្ថិតនៅក្រៅប្រទេសពេលនេះ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នៅតែឆ្លៀតជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា៕

Advertising