(ភ្នំពេញ)៖ បច្ចុប្បន្នអាជីវកម្មផ្គត់ផ្គង់សំភារៈផ្ទះបាយ ហាក់កើនឡើងខ្លាំង ការកើនឡើងនោះបណ្ដាលមកពី មានការបើកហាង ក៏ដូចជាភោជនីយដ្ឋានជាច្រើននៅកម្ពុជា៕ ជាក់ស្ដែងដើម្បីបំពេញតម្រូវការទាំងនេះក្រុមហ៊ុន រីនណៃ (Rinnai) ជាក្រុមហ៊ុនផ្គត់ផ្គង់សំភារៈផ្ទះបាយ និងជាផលិតផលលេខ១នាំចូលពីប្រទេសជប៉ុន បាននាំចូល និងដាក់បង្ហាញនូវផលិតផលចង្រ្កាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីទៀត។

ជាមួយការតាំងបង្ហាញផលិតផលចង្រ្កាន និងម៉ាស៊ីនទឹកក្តៅប្រភេទស្ដុកទឹកស៊េរីថ្មីនេះក្រុមហ៊ុន រីនណៃ ក៏បានរៀបចំកម្មវិធីជប់លៀង ជូនដល់អតិថិជនដែល​តែងតែគាំ​ទ្រផងដែរ។ សូមជម្រាបថា ក្រុមហ៊ុនរីន​ណៃជប៉ុន បានសហការជាមួយក្រុម​ហ៊ុនខេម​ខូ​ណា ត្រេ​ឌីង ខេម​បូ​ឌា ដើម្បីមានសិទ្ធិនាំចូល និងចែកចាយផលិតផលពីក្រុមហ៊ុន រីនណៃ។

លោក Yuzo Yoshida តំ​ណាង​ផ្នែក​អាជី​វកម្ម​ក្រៅ​ប្រទេស​នៃ ក្រុមហ៊ុន ​រីន​ណៃជប៉ុន ឲ្យដឹងថា ក្រុមហ៊ុន រីនណៃ បានកើតឡើងតាំងពីឆ្នាំ១៩២០ និង​មាន​បទ​ពិ​សោធន៍ជិតមួយរយឆ្នាំ​​ ក្នុង​ការ​ផលិតឧបករណ៍ផ្នែកកម្តៅដូចជា៖ ម៉ាស៊ីនទឹកក្តៅ, ចង្ក្រាន, និងម៉ាស៊ីនបឺតផ្សែងជាដើម។

លោកបន្ដថា ​បច្ចុប្បន្ន រីន​ណៃ ​បាន​លក់​ផលិតផល​របស់​ខ្លួន​នៅ​ជាង៨០ប្រទេស និងមាន​ក្រុម​ហ៊ុនបុត្រសម្ព័ន្ធចំ​នួន១៧។ ជាក់ស្ដែងក្នុង​ប្រទេស​ជប៉ុន​ រីនណៃ ​ជាប់​លំ​ដាប់​ថ្នាក់​ទី១ដែល​មាន​ចំ​នែក​ទី​ផ្សារ​ធំ​ជាងគេ ខាងផ្នែកផលិតឧបករណ៍ប្រើថាមពលហ្គាស។

លោកថា ដោយឡែកនៅទីផ្សារក្រៅប្រទេស រីនណៃ ក៏ទទួលបានចំណែកទីផ្សារធំលេខ១ផងដែរដូចជា៖ ទីផ្សារសហរដ្ឋអាមេរិក, អូស្រ្តាលី, ណូវែលសេឡង់ និងប្រេស៊ីល លើផលិតផលម៉ាស៊ីនទឹកក្ដៅ ប្រើថាមពលហ្គាស។

លោក​ស្រី​ គឹម​ស្រ៊ុន អេលី​ដា អគ្គនាយិការក្រុម​ហ៊ុន ខេម​ខូ​ណា ត្រេ​ឌីង ឲ្យដឹង​ថា «ក្រុមហ៊ុនខេមខូណាបានផ្ដើមទំនាក់ទំនង អាជីវកម្ម​ជាមួយក្រុមហ៊ុន រីនណៃ ប្រមាណជាង៦ឆ្នាំហើយ ក្នុងឆ្នាំនេះបានពង្រីកការចែកចាយបន្ថែម នូវផលិតផលចង្ក្រាន និងម៉ាស៊ីនបឺតផ្សែង»។

លោកស្រីបន្ដថា «ការលក់របស់ផលិផលរីនណៃ ពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងឥតឈបឈរ ការកើនឡើងមកពី ផលិតផលរបស់រីនណៃ ជាផលិតផលល្អមានគុណភាពខ្ពស់ និងព្រមទាំងមានការពេញនិយមក្នុងប្រទេសកម្ពុជា ជាក់ស្ដែងសម្រាប់ឆ្នាំនេះមានការកើនឡើងរហូតដល់២៥ភាគរយ»។

លោកស្រីបន្ថែមថា ផលិតផលម៉ាករីនណៃមានការពេញនិយម និងទទួលបាននូវការគាំទ្រយ៉ាងឆាប់រហ័សពី សំណាក់អតិថិជន និងអ្នកប្រើប្រាស់ដោយសារតែរីនណៃមានគុណភាពខ្ពស់ បច្ចេកវិទ្យាទំនើបប្រកបដោយភាពឆ្នៃប្រឌិត មានគុណភាព, ប្រើធន់បានយូរ, មានសុវត្ថិភាព, សន្សំសំចៃថាមពល, រចនាម៉ូតទាន់សម័យ ព្រមទាំងសេវាកម្មល្អ។

លោកស្រីបញ្ជាក់ថា សម្រាប់ផលិតផលថ្មីនេះនឹងមានការគាំទ្រច្រើន​ពី សំណាក់អតិថិជន ដូចផលិតផលមុនៗដែរ៕