(កណ្តាល)៖​ លោក រស់ វណ្ណា ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុងអង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨នេះ ​បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុប១,៤៩៧នាក់ ​ក្នុងបរិវេន​សាលាវិទ្យល័យសម្តេច ព្រះសង្ឃរាជ ប៊ូ គ្រី ស្ថិតនៅក្នុងវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់​។

ក្នុងឱកាសនោះ ក៏មានការ​អញ្ជើញចូលរួមពី លោក តាក់ ជីឡៅ អនុប្រធានគណៈពង្រឹងឃុំឆក់ឈើនាង, លោក នីម នីរ៉ាដេត​ អភិបាល​ស្រុកអង្គស្នួល​។

លោក តាក់ ជីឡៅ បានថ្លែងជំរុញ និងលើកទឹកចិត្តឲ្យក្មួយៗ​ទាំងអស់ សូម​ចាប់យកក្តារឆ្នួន ប៊ិន សៀវភៅ​ និងយកសាលារៀនជាមិត្តសម្លាញ់ ដើម្បីខ្លួនឯង និងក្រុមគ្រួសារសង្គមជាតិ ហើយជៀងវាងឲ្យឆ្ងាយនូវគ្រឿងញឿន។

បន្ទាប់មក លោក តាក់ ជី ឡៅ ​បានជួយឧបត្ថម្ភទៅដល់​វត្តព្រះឥន្ត្រសាមគ្គីធម៌ អង្ករ១តោន និងឧបត្ថម្ភ​សិស្សានុសិស្ស​ សៀវភៅចំនួន​១,៥០០ក្បាល ប៊ិចចំនួន​១៥០០ដើម និងជួយឧបត្ថម្ភដល់សាលានូវទឹកប្រាក់ ចំនួន៧៤,០០០,០០០​រៀល ព្រមទាំងជួយឧបត្ថម្ភ​សាលាឃុំព្រៃពួច ចំនួន៣,០០០ដុល្លារ ជូនសាលាវិទ្យាល័យហ៊ុន សែន អង្គពពាយចំនួន៥០៦ដុល្លារ និងឧបត្ថម្ភ​ទៅដល់វត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងមួយខែ អង្ករមួយតោន ​ថវិកា​១លានរៀល រយៈពេល៣ខែ​។

ជាចុងបញ្ចប់ លោកបណ្ឌិត រស់ វណ្ណា បានថ្លែងថា លោក​សប្បាយចិត្តរីករាយនូវពេលដែលឃើញសមិទ្ធផលនានា ក្នុងទីធ្លារវត្តព្រះឥន្ត្រី​សាមគ្គីធម៌​មានភាពរីកចម្រើនកើនឡើង ដែលកន្លងមកបានចូលរួមចំណែកដ៏ធំធេង មុនគេក្នុងវិស័យព្រះពុទ្ធសាសនា និងរួមចំណែក វិស័យអប់រំ​ ជាពិសេលនៅក្នុងឃុំក្រាំងម្កាក់ ​និងឃុំបែកចាន​នេះតែម្តង៕