(ភ្នំពេញ)៖ ក្រុមហ៊ុន Metfone នឹងរៀបចំកម្មវិធីរត់ប្រណាំចំងាយធម្មតា១.៥គីឡូម៉ែត្រ​ ដើម្បីអបអរសារទរខួប១០ឆ្នាំ នៃការបង្កើតក្រុមហ៊ុន។ កម្មវិធីរត់ប្រណាំនេះមានឈ្មោះថា Metfone Night Race 2018 នឹងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨។

ថ្ងៃនៃការរៀបចំកម្មវិធីក្រុមហ៊ុន Metfone នឹងរៀបចំកញ្ចប់ KIT ប្រមាណ១ម៉ឺនកញ្ចប់ ដើម្បីចែកជូនដល់អ្នក រត់ប្រណាំងរួមមាន៖ ដងពន្លឺ, អាវយឺត, វ៉ែនតាពន្លឺ, បូរពន្លឺ, កងពន្លឺពាក់ក, និងមានការរៀបចំប្រគំតន្រ្តីយ៉ាងធំមួយ ដែលចូលរួមពីតារាល្បីៗរួមមានលោក ព្រាប សុវត្ថិ, លោក ខេមរៈ សិរីមន្ត, អ្នកនាង ពេជ្រ សោភា, អ្នកនាង សុខ ស្រីនាង DJ Maily និងតារាល្បីៗជាច្រើនរូបទៀត។

កម្មវិធី Metfone Night Race ជាការរត់ប្រណាំងចំងាយធម្មតា១.៥គីឡូម៉ែត។ នេះជាបទពិសោធថ្មីមួយពោរពេញដោយ ភាពសប្បាយរីករាយដល់អ្នកចូលរួមទាំងអស់ ដែលចូលចិត្តស្វែងរកការកម្សាន្ត ជាមួយការរត់ប្រណាំងធម្មតានេះ។ ការរត់ប្រណាំនេះនឹងរត់នៅក្នុង កីឡាដ្ឋានជាតិអូឡាំពិកដ៏ស្រស់ស្អាត។

កម្មវិធី Metfone Night Race 2018 ទទួលបានការគាំទ្រច្រើនពីសំណាក់យុវវ័យ ដោយពួកគេម្នាក់ៗទន្ទឹងរងចាំ ឲ្យកម្មវិធីមកដល់ឆាប់ៗ។ ដោយឡែកសម្រាបអតិថិជនមិត្តហ្វូនទាំងអស់ អាចចូលរួមកម្មវិធីនេះដោយឥតគិតថ្លៃ៕