(ភ្នំពេញ)៖ ប្រជាជនកម្ពុជា ដែលធ្វើការ និងរស់នៅក្រៅប្រទេស និងបានធ្វើការផ្ញើប្រាក់មកប្រទេសកម្ពុជា តាមរយៈសេវាកម្មផ្ទេរប្រាក់អន្តរជាតិ របស់ធនាគារឯកទេសវីង ចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នឹងមានឱកាសឈ្នះរង្វាន់ធំ ជាទឹកប្រាក់៣០០ដុល្លារអាមេរិក, ៧០០ដុល្លារអាមេរិក និង១,០០០ដុល្លារអាមេរិក។

ការចាប់ឆ្នោតរង្វាន់ចុងក្រោយ នឹងប្រព្រឹត្តធ្វើឡើងនៅចុងឆ្នាំនេះ ហើយធនាគារឯកទេសវីង នឹងរៀបចំកម្មវិធីចាប់រង្វាន់ នៅការិយាល័យកណ្តាលរបស់ធនាគារ។ លើសពីនេះទៅទៀត អតិថិជនវីងទាំងអស់ ក៏អាចទស្សនា ការផ្សាយបន្តផ្ទាល់ នៃការចាប់ឆ្នោតផ្សងសំណាងនេះ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់វីងផងដែរ។

ជាមួយគ្នានេះ ធនាគារឯកទេសវីង ក៏សូមចូលរួមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំង២០នាក់ ដែលបានធ្វើការផ្ទេរប្រាក់ពីប្រទេសកូរ៉េ និងប្រទេសថៃ និងជាអ្នកដែលទទួលប្រាក់ដែលផ្ទេរមក នៅប្រទេសកម្ពុជាតាមគណនីវីង ចាប់ពីថ្ងៃទី១៥ ខែតុលាដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។ រង្វាន់ដែលអតិថិជនទទួលបានរួមមាន៖ ទឹកប្រាក់៣០ដុល្លារ ចំនួន១១រង្វាន់ ទឹកប្រាក់៥០ដុល្លារ ចំនួន០៦រង្វាន់ និងទឹកប្រាក់១០០ដុល្លារ ចំនួន០៣រង្វាន់។

ដើម្បីមានឱកាសឈ្នះរង្វាន់នេះ អតិថិជនត្រូវតែជាអ្នកទទួលប្រាក់ និងជាអ្នកផ្ទេរប្រាក់ពីក្រៅប្រទេស តាមរយៈដៃគូផ្ទេរប្រាក់របស់ធនាគារឯកទេសវីង ខាងក្រោម៖

* ប្រទេសថៃ៖ ផ្ទេរប្រាក់ពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា តាមរយៈដៃគូផ្ទេរប្រាក់ DeeMoney។
* ប្រទេសកូរ៉េ៖ ផ្ទេរប្រាក់ពីប្រទេសកូរ៉េខាងត្បូង តាមរយៈដៃគូផ្ទេរប្រាក់ GME, Gmoney Trans, Hanpass, ធនាគារ KB Kookmin និង SBI។
* ប្រទេសកម្ពុជា៖ អ្នកទទួលប្រាក់ដែលផ្ទេរពីក្រៅប្រទេស តាមរយៈគណនីវីង។

ចាំដល់ណាទៀត? ប្រាប់បងប្អូនអ្នក ដែលនៅក្រៅប្រទេស ឲ្យផ្ទេរប្រាក់មកអ្នកឥលូវនេះ! កុំភ្លេចរង់ចាំតាមដាន ការប្រកាសឈ្មោះ អ្នកឈ្នះរង្វាន់ធំទាំងអស់គ្នា នៅដំណាច់ឆ្នាំនេះ! សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ ០២៣ ៩៩៩ ៩៨៩ ឬគេហទំព័រ៖ https://bit.ly/2Ay0w41