(បន្ទាយមានជ័យ)៖ អគារមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្ម សកលវិទ្យាល័យមានជ័យ ត្រូវបានកសាងអស់ថវិការជិត៣ម៉ឺនដុល្លារ ត្រូវបានដាក់សម្ពោធជាផ្លូវការ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨នេះ និងបានចុះកិច្ចសហប្រតិបត្តិការគ្រោងការគូបូតា នៅសកលវិទ្យាល័យមានជ័យ ដើម្បីអភិវឌ្ឍន៍សក្តានុពលរបស់និស្សិតឱ្យមានចំណេះដឹង និងជំនាញក្នុងការជួសជុលគ្រឿងយន្តកសិកម្ម។

លោក សំ ងា សាលកវិទ្យាធិការ នៃសាកលវិទ្យាល័យមានជ័យ បានឱ្យដឹងថា អគារមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្ម នៅសកលវិទ្យាល័យមានជ័យ ត្រូវបានឧបត្ថម្ភកសាងដោយលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងលោកស្រី ម៉ៅ ម៉ាល័យកែគឹមយ៉ាន ថវិកា ១០.០០០ដុល្លារ, លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ថវិកា៩.០០០ដុល្លារ, លោក ស៊ាង តូហ៊ី ប្រធានក្រុមហ៊ុនគូបូតាខេត្តបន្ទាយមានជ័យ និងលោកស្រី ម៉ា បូ ថវិកា៨.០០០ដុល្លារ, លោកសាន ស៊ានហូ អភិបាលក្រុងប៉ោយប៉ែត និងលោកស្រី ឃី ចាន់ឡា ថវិកា ១.៥០០ដុល្លារ, លោក សំ ង៉ា សាលកវិទ្យាធិការ នៃកសាកលវិទ្យាល័យមានជ័យ ថវិកា ១.០០០ដុល្លារ។

លោក អ៊ុ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែងថា ការដាក់សម្ពោធមជ្ឈមណ្ឌលគ្រឿងយន្តកសិកម្ម និងចុះកិច្ចសហប្រតិបត្តិការ លើគម្រោងការណ៍គូបូតា និងសកលវិទ្យាល័យមានជ័យ ដើម្បីអភិវឌ្ឍន៍សក្តានុពលរបស់និស្សិតឱ្យមានចំណេះដឹង និងជំនាញក្នុងការជួសជុលគ្រឿង យន្តកសិកម្មព្រមទាំងបង្កើតទំនាក់ទំនងយ៉ាងល្អរវាងក្រុមហ៊ុនគុបូតា និងសកលវិទ្យាល័យមានជ័យ។

លោកអភិបាលរងខេត្ត បានអំណគុណចំពោះក្រុមហ៊ុនគុបូតា ដែលបានចុះកិច្ចសហប្រតិបត្តិការជាមួយសកលវិទ្យាល័យមានជ័យ ជួយសិក្សាផ្នែកទ្រឹស្តី និងជាងជំនាញគ្រឿងយន្តកសិកម្មតាមស្តុងដាររបស់ក្រុមហ៊ុនគូបូតា ព្រមទាំងចុះអនុវត្តផ្ទាល់ជាមួយ និងគ្រឿងយន្តកសិកម្ម និងឧបត្ថម្ភសម្ពារសម្រាប់សិក្សាផ្នែកគ្រឿងយន្តកសិកម្ម ដើម្បីឱ្យនិស្សិតទទួលបានជំនាញយកទៅអនុវត្តការងារសម្រាប់គ្រួសារទៅពេលអនាគត។

លោក ចា លឺមចៃ គិតទីប៊ុនតន ប្រធានក្រុមហ៊ុនគូបូតា ប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនគូបូតា លក់គ្រឿងយន្តកសិកម្មនៅកម្ពុជា ក្នុង១ឆ្នាំ ត្រាក់ទ័រ លក់បានចំនួន១,៥០០គ្រឿង ជាមធ្យម១គ្រឿង តម្លៃ២ទៅ៣ម៉ឺនដុល្លារ និងគោយន្តលក់បានចំនួន១៥,០០០គ្រឿ ងជាមធ្យម១គ្រឿង និងឧបករប្រើប្រាស់តម្លៃ២,៥០០ដុល្លារ និងម៉ាស៊ីនច្រូតស្រូវខ្នាតតូច១គ្រឿង តម្លៃ២៧,០០០ដុល្លារ និងខ្នាតធំតម្លៃ៤១,០០០ដុល្លារ ហើយជាក់ស្តែងខេត្តបន្ទាយមានជ័យ១ឆ្នាំ ត្រាក់ទ័រលក់បាន១០០គ្រឿង និងគោយន្ត៧០០គ្រឿង៕