(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំលើកដំបូង សម្រាប់រាជរដ្ឋាភិបាល នៅក្នុងនីតិកាលទី៦នៃរដ្ឋសភា បានដំណើរការរយៈពេលមួយព្រឹកពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោកទេសរដ្ឋ អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រធានលេខាធិការដ្ឋានប្រយុទ្ធ នឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការHP+ អង្គការUNAIDS និងអង្គការសង្គមស៊ីវិល សរុបប្រមាណចំនួន១៧០រូប។

អង្គប្រជុំបានពិនិត្យពិភាក្សាលើសមិទ្ធផល ស្ថានភាពរាលដាលមេរោគអេដស៍ ឧបសគ្គ ឱកាស ស្ថានភាពហិរញ្ញប្បទាន គោលនយោបាយ និងគោលដៅយុទ្ធសាស្រ្តពិភពលោក ព្រមទាំងគោលដៅ និងការតាំងចិត្តជាយុទ្ធសាស្រ្តជាតិ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកា នៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្តេជ្ញា បន្តនូវឆន្ទៈរួមគ្នា ក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ឱ្យបានជោគជ័យ តាមរយៈការធ្វើឱ្យសម្រេចនូវគោលនយោបាយសូន្យបី(សូន្យនៃការឆ្លងមេរោគអេដស៍ថ្មីសូន្យនៃការមាក់ងាយ និងរើសអើង និងសូន្យនៃការស្លាប់ដោយសារជំងឺអេដស៍) និងគោលដៅយុទ្ធសាស្ត្រ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥ (៩៥% នៃអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអស់ បានដឹងពីស្ថានភាព ផ្ទុកមេរោគអេដស៍ពួកគេ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ ដែលបានធ្វើរោគវិនិច្ឆ័យហើយ បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប់ជាប្រចាំ និង៩៥% នៃអ្នកទាំងអស់ ដែលទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួនដែលលែងជាគ្រោះគំរាមកំហែងដល់អ្នកផ្ទុកមេរោគអេដស៍)។

ក្នុងគោលបំណង នៃការសម្រេចជោគជ័យខាងលើ កិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖

កិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី២ ឆ្នាំ២០១៨ ដែលជាកិច្ចប្រជុំលើកដំបូងសម្រាប់រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៦នៃរដ្ឋសភា បានដំណើរការរយៈពេលមួយព្រឹកពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពលោក អៀង មូលី ទេសរដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ប្រធានលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍រាជធានី ខេត្តទាំង២៥ អង្គការHP+ អង្គការUNAIDS និងអង្គការសង្គមស៊ីវិល សរុបប្រមាណចំនួន១៧០រូប។

អង្គប្រជុំបានពិនិត្យពិភាក្សាលើសមិទ្ធផល ស្ថានភាពរាលដាលមេរោគអេដស៍ ឧបសគ្គ ឱកាស ស្ថានភាពហិរញ្ញប្បទាន គោលនយោបាយ និងគោលដៅយុទ្ធសាស្រ្តពិភពលោក ព្រមទាំងគោលដៅ និងការតាំងចិត្តជាយុទ្ធសាស្រ្តជាតិ។ បន្ទាប់ពីការពិភាក្សាផ្លាស់ប្តូរយោបល់ដ៏ទូលំទូលាយមក សមាជិក សមាជិកានៃកិច្ចប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានប្តេជ្ញាបន្តនូវឆន្ទៈរួមគ្នាក្នុងការប្រយុទ្ធទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលមេរោគអេដស៍ឱ្យបានជោគជ័យ តាមរយៈការធ្វើឱ្យ សម្រេចនូវគោលនយោបាយសូន្យបី(សូន្យនៃការឆ្លងមេរោគអេដស៍ថ្មី សូន្យនៃការមាក់ងាយនិងរើសអើង និងសូន្យនៃការស្លាប់ដោយសារជំងឺអេដស៍) និងគោលដៅយុទ្ធសាស្ត្រ ៩៥ ៩៥ ៩៥ នៅឆ្នាំ២០២៥ (៩៥% នៃអ្នកដែលផ្ទុកមេរោគអេដស៍ទាំងអស់បានដឹងពីស្ថានភាពផ្ទុកមេរោគអេដស៍ពួកគេ ៩៥% នៃអ្នកផ្ទុកមេរោគអេដស៍ដែលបានធ្វើរោគវិនិច្ឆ័យហើយ បានទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ជាប់ជាប្រចាំ និង៩៥% នៃអ្នកទាំងអស់ដែលទទួលការព្យាបាលដោយឱសថប្រឆាំងនឹងមេរោគអេដស៍ទទួលបានប្រសិទ្ធភាពខ្ពស់ក្នុងការកាត់បន្ថយចំនួនមេរោគអេដស៍នៅក្នុងខ្លួនដែលលែងជាគ្រោះគំរាមកំហែងដល់អ្នកផ្ទុកមេរោគអេដស៍)។

ក្នុងគោលបំណងនៃការសម្រេចជោគជ័យខាងលើ កិច្ចប្រជុំពេញអង្គនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញនូវការសម្រេចចិត្តដូចតទៅ៖

*ទី១៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធនានា និងដៃគូអភិវឌ្ឍន៍រៀបចំបញ្ចប់ និងដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតប ទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងយុទ្ធសាស្ត្រជាតិធានាចីរភាព សម្រាប់ឆ្លើយតបការងារប្រយុទ្ធនឹងជំងឺអេដស៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

*ទី២៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បញ្ចូលសកម្មភាពដែលបានលើកឡើងនៅក្នុងផែនទីចង្អុលផ្លូវ នៃការឆ្លើយតបដោយចីរភាពទៅក្នុងផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ លើកទី៥ ឆ្នាំ២០១៩-២០២៣។

*ទី៣៖ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវសហការជាមួយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីផ្តល់ថវិកាអនុវត្តការបញ្រ្ជាបការងារប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ទៅក្នុងផែនការអភិវឌ្ឍ និងវិនិយោគឃុំ សង្កាត់។

*ទី៤៖ ក្រសួងសុខាភិបាល និងក្រសួងផែនការត្រូវកំណត់ថាអ្នកផ្ទុកមេរោគអេដស៍ជាក្រុមប្រជាជនងាយរងគ្រោះដែលត្រូវទទួលបានអត្តសញ្ញាណគ្រួសារក្រីក្រ និងមូលនិធិសមធម៌ដែលធានាដល់ការទទួលបានសេវាថែទាំសុខភាព និងការគាំពារសង្គម។

*ទី៥៖ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវកែសម្រួល និងរៀបចំវិធាន និងនីតិវិធីក្នុងការផ្តល់ថវិកាដើម្បីឱ្យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាពមានថវិកាផ្ទាល់សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។

*ទី៦៖ ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវទទួលស្គាល់តួនាទីសំខាន់របស់អង្គការសង្គមស៊ីវិលក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ជំងឺអេដស៍ និងបន្តគាំទ្រឱ្យមានការចូលរួមបន្តទៀតតាមរយ:ការផ្តល់មូលនិធិពីរាជរដ្ឋាភិបាល តាមលទ្ធភាពថវិកាជាតិ។

*ទី៧៖ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិត្រូវសិក្សាលំហថវិកា ដើម្បីធានាការអនុវត្តការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចប់បញ្ហាអេដស៍នៅក្នុងឆ្នាំ២០២៥។

*ទី៨៖ ក្រសួងសុខាភិបាលត្រូវបន្តពង្រឹងធនធានមនុស្ស ការធ្វើលទ្ធកម្ម ការផ្គត់ផ្គង់ឱសថបរិក្ខារ និងប្រព័ន្ធព័ត៌មាន ដើម្បីបញ្ជ្រាបការឆ្លើយតបការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ឱ្យកាន់តែមានប្រសិទ្ធភាព និងធានាចីរភាព៕