(ភ្នំពេញ)៖ បច្ចុប្បន្ននេះក្រុមហ៊ុនទូរស័ព្ទ OPPO កំពុងទទួលបានការពេញនិយមច្រើនឡើងៗ ពីសំណាក់អតិថិជនកម្ពុជា ក៏ដូចជានៅលើសាកលលោក។ ជាក់ស្ដែងនាយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨នេះ OPPO បានសម្ពោធទូរស័ព្ទម៉ូឌែលម៉ាកថ្មីមួយទៀតហើយ ដែលមានឈ្មោះថា R17 Por។

ស្មាតហ្វូនរបស់ OPPO ត្រូវបានចែកចាយស្ទើរតែគ្រប់ប្រទេស ជាមួយនឹងការគាំទ្រលើសលុបពីសំណាក់អតិថិជន។ ក្នុងនោះទូរស័ព្ទ OPPO R17 Pro នឹងចាប់ផ្ដើមលក់ក្នុងទីផ្សារកម្ពុជា នាខែដើមធ្នូនេះ។ OPPO R17 Pro ថ្មីនេះ ជាម៉ូដែលស្មាតហ្វូនលក់ដាច់ជាងគេលើពិភពលោក ចាប់តាំងពីម៉ូដែល R9 មកម្ល៉េះរួចក៏បន្តមកដល់ម៉ូដែល R15 ដែលមានអ្នកនិយមប្រើជាងគេ ព្រោះវាតែងតែជាអ្នកដឹកនាំឈានមុខគេទៅលើ Camera Phone។

ម៉ូដែល OPPO R17 Pro នេះមានមុខងារដ៏លេចធ្លោជាងគេនោះគឺ ថតរូបច្បាស់ល្អនៅពេលយប់។ ទូរស័ព្ទម៉ាកនេះគឺ ល្អបំផុតសម្រាប់យុវវ័យដែលចូលចិត្តភាពទាន់សម័យ ជាពិសេសចូលចិត្តប្រើប្រាស់ជីវិតនាពេលរាត្រី។

OPPO R17 Pro មានបច្ចេកទេសនៃកាមេរ៉ាឈានមុខគេគឺ៖ បំពាក់នូវកាមេរ៉ាក្រោយចំនួន៣គ្រាប់, កាំពន្លឺដ៏វៃឆ្លាត F1.5/F2.4 កាន់តែភ្លឺធ្វើឱ្យថតរូបបានច្បាស់, មានទំហំ Pixel Size ធំ 1.4μm ទំហំ Sensor Pixel Size កាន់តែធំ ការថតរូបពេលយប់គឺកាន់តែច្បាស់, បច្ចេកវិទ្យាទប់លំនឹង OIS អស់ក្តីបារម្ភពីការបាត់បង់លំនឹង ក្នុងពេលថតរូបភាព ឬថតវីដេអូជាដើម។

ក្រៅពីការថតរូបច្បាស់នៅពេលយប់ R17 Pro មានបំពាក់នូវប្រព័ន្ធប្រតិបត្តិការ ColorOS 5.2 ដំណើរការដោយ Android 8.1 ហើយថែមទាំងបានវិវត្តពីបច្ចេកវិទ្យាសាកថ្មលឿន VOOC ដែលប្រើប្រាស់សម្ពាធភ្លើង 5V, 4A និង 20W មកជា Super VOOC ដោយប្រើប្រាស់នូវសម្ពាធភ្លើង 10V, 5A និង 50W) កាន់តែលឿនជាងមុនដែលអាចឱ្យអ្នកសាកថ្ម បានដល់ទៅ៤០%ក្នុងរយៈពេល១០នាទី។

លើសពីនេះ R17 Pro មានការរចនាតួខ្លួនបែបប្រដេញពណ៌ (Radiant Mist) ហើយបំពាក់មកជាមួយនូវអេក្រង់ទំហំ6.4 អ៊ីង ដែលជាអេក្រង់រាងដំណក់ទឹក។ បន្ថែមលើនេះទៀត R17 Pro បានបំពាក់មកជាមួយនូវ RAM ទំហំ8 GB & ROM ទំហំ128 GB ហើយនិងមានការដោះសោរដោយស្គែនក្រយៅដៃលើអេក្រង់ (Hidden Fingerprint Unlock) ទៀតផង។

ដោយឡែកសម្រាប់តម្លៃវិញម៉ូដែល R17 Pro នេះក៏ត្រូវបានប្រកាសលក់ក្នុងតម្លៃ៦៩៩ដុល្លារអាមេរិក និងចាប់ទទួលការកម្មង់ទិញចាប់ពីថ្ងៃទី២-៧ ខែធ្នូ ឆ្នាំ២០១៨ ក្នុងនោះអតិថិជននឹងទទួលបានកាដូ Bluetooth Speaker , កាស Bluetooth, ដបទឹកក្ដៅ និង Sim-card លេខពិសេសផងដែរ៕