(ភ្នំពេញ​)៖​ យោង​តាម​របាយការណ៍​ ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក​ (​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​៥​នាក់​ របួសធ្ងន់​ស្រាល​១២​នាក់ ​(​ស្រី​២​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​១២​នាក់ ​(​យប់​៧​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៧​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១២​គ្រឿង​ រថយន្ត​តូច​ ៤​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ យាន​ផ្សេងៗ​១​គ្រឿង​៕