(ភ្នំពេញ)៖ រីករាយបុណ្យណូអែល និងសួស្តីឆ្នាំថ្មី! ប្រារព្ធឱកាសដ៏ពិសេសនេះ នៅណាហ្គាវើលដ៍ និងទទួលបាននូវការបញ្ចុះតម្លៃសន្ធឹកសន្ធាប់ និងទស្សនាការសម្តែងលំដាប់ពិភពលោក ដោយផ្ទាល់ដោយសេរី។

ចាប់ពីថ្ងៃទី២៤ វិច្ឆិកា រហូតដល់ចុងឆ្នាំ លោកអ្នកនឹងទទួលបានកាដូណូអែល ដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ វាជាតុក្កតារូបក្តាន់ដែលផ្តល់ជូនរហូតអស់ពីស្តុក ដោយលោកអ្នកត្រូវចំណាយ៥០ដុល្លារ ឬច្រើនជាងនេះ ក្នុងវិក្កយបត្រមួយ នៅភោជនីយដ្ឋានណាមួយ របស់ណាហ្គាវើលដ៍ ឬទិញកញ្ចប់ស្នាក់នៅ Silver ឬ Gold នៅសណ្ឋាគារណាហ្គាវើលដ៍។

ក្នុងឱកាសចុងឆ្នាំដ៏ពិសេសនេះ ណាហ្គាវើលដ៍ នឹងមានការតុបតែងដ៏ទាក់ទាញរួមមាន៖ ដើមឈើណូអែល ដែលមានពន្លឺចែងចាំងដ៏ស្រស់ប្លែក ហើយពុកម៉ែបងប្អូន ក៏អាចជាវនំ នំស្រួយ និងស្ករណូអែល ដែលមានដាក់លក់ នៅសាលទទួលភ្ញៀវណាហ្គាវើលដ៍ និងនៅភោជនីយដ្ឋានក្រោមដី Food Pavilion នៅណាហ្គាទី២ រៀងរាល់ថ្ងៃផងដែរ ។

ក្រោមបរិយាកាស ដ៏សែនមនោរម្យនាពេលល្ងាច ពុកម៉ែបងប្អូនអាចមកទស្សនាការសម្តែងអបអរបុណ្យណូអែលដោយសេរី នៅសាលមហោស្រព NABA នៅណាហ្គាទី២ ចាប់ពីម៉ោង៨យប់ ពីរៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់អាទិត្យ ចាប់ផ្តើមពីថ្ងៃទី១ ធ្នូ តទៅ ។

វាជាការសម្តែងលំដាប់ពិភពលោករយៈពេល ៤៥ នាទីនៅក្នុងសាលមហោស្រពបច្ចេកវិទ្យាវីដេអូ mapping ដំបូងគេបង្អស់នៅកម្ពុជាដែលផ្តល់ជូនដោយសិល្បករ-សិល្បការិនីអន្តរជាតិ និងស័ក្តិសមបំផុតសម្រាប់ទាំងកុមារ និងមនុស្សពេញវ័យ។ សំបុត្រផ្តល់ជូនឥតគិតថ្លៃនៅណាហ្គាវើលដ៍។

ពុកម៉ែបងប្អូនអាចមកនៅម៉ោង០៧៖៣០យប់ និងថតរូបជាមួយតាណូអែល នៅមុនការសម្តែង និងលេងជាមួយព្រិល នៅច្រកចូលបន្ទាប់ពីទស្សនាការសម្តែងផងដែរ។ សូមនាំក្រុមគ្រួសារ និងមិត្តភ័ក្តិមកភ្លក្សម្ហូប កំពូលរសជាតិ ដូចជា មាន់ទួគីញាត់គ្រាប់កៅឡាក់ ឬនំផ្លែឈើណូអែលចំហុយដែលមានដាក់លក់ នៅភោជនីយដ្ឋានអ៊ីតាលីប្រណីត Bistro Romano ពីថ្ងៃទី១៧ ដល់២៥ ធ្នូ។

ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចមកពិសាអាហារឈុតពិសេសពេលល្ងាច ៤ មុខនៅថ្ងៃទី ២៤ ធ្នូ និង៣១ ធ្នូ នៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet ក៏បាន។ សម្រាប់អ្នកដែលចូលចិត្តអាហារប៊ុហ្វេ ណាហ្គាវើលដ៍ មានផ្តល់ជូនម្ហូបពិសេសបន្ថែម នៅថ្ងៃទី ២៤ ២៥ និង ៣១ ធ្នូ នៅភោជនីយដ្ឋានប្រណីត 2Pangea ដែលជាភោជនីយដ្ឋានឈ្នះពាន រង្វាន់លំដាប់ពិភពលោកឆ្នាំ ២០១៨ ដែល២នាក់ចំណាយ ៣៩ដុល្លារប៉ុណ្ណោះ។

ដើម្បីទាក់ចិត្ត អ្នកជាទីស្រឡាញ់របស់អ្នក អ្នកក៏អាចកក់អាហារពេលល្ងាចពិសេស នៅល្ងាចឆ្លងឆ្នាំផងដែរ នៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ខណៈអ្នកអាចទស្សនាទេសភាពដ៏ស្រស់ស្អាត នៃការបាញ់កាំជ្រួច។

ដើម្បីចូលរួមស្វាគមន៍ឆ្នាំថ្មីដែលជាឆ្នាំមហាមង្គល សូមអញ្ជើញចូលរួមកម្សាន្តនៅក្នុងមហាព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏កក្រើកនៅសួនច្បារសម្តេច ហ៊ុន សែន នៅមុខណាហ្គាវើលដ៍ ដែលចូលរួមសម្តែងដោយ កំពូលតារាចម្រៀងជួរមុខ ប្រចាំកម្ពុជា និងអន្តរជាតិជាច្រើនរូប ចាប់ពីម៉ោង១០យប់ នៅថ្ងៃទី៣១ ធ្នូ។ ទស្សនាដោយសេរី ចូលរួមរាប់ថយក្រោយ និងស្វាគមន៍ឆ្នាំថ្មីនៅណាហ្គាវើលដ៍៕