(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់ក្រសួងព័ត៌មាន។ នេះបើតាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មានដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

តាមសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមអ្នកនាំពាក្យេរបស់ក្រសួងព័ត៌មាន មានភារកិច្ច ដូចតទៅ៖

* ទំនាក់ទំនង និងឆ្លើយឆ្លងព័ត៌មានជាផ្លូវការជាមួយសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ។
* សហការជាមួយអគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជធានី-ខេត្ត មន្ទីរទទួលបន្ទុកព័ត៌មាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធ ដើម្បីគ្រប់គ្រង និងផ្តល់ព័ត៌មានជូនសាធារណជន។
* អនុវត្តឱ្យបាននូវភារកិច្ចផ្សេងៗទៀត ដែលរដ្ឋមន្ត្រីប្រគល់ឱ្យ។

សមាភាពអ្នកនាំពាក្យរួមមាន៖

១៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិកាក្រសួងព័ត៌មាន ជាប្រធាន
២៖ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ ជាអនុប្រធាន
៣៖ លោក អ៊ុក គីមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាសមាជិក
៤៖ លោក ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ជាសមាជិក
៥៖ លោក ស៊ី ច័ន្ទតារា អគ្គនាយករងទូរទស្សន៍ជាតិកម្ពុជា ជាសមាជិក៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីសម្រេចរបស់ក្រសួងព័ត៌មាន ដែលមានខ្លឹមទាំងស្រុងដូចខាងក្រោម៖