(ភ្នំពេញ)៖ សព្វថ្ងៃនេះ យើងសង្កេតឃើញថា ទីផ្សារផលិតផលបច្ចេកវិទ្យា មានការប្រកួតប្រជែងយ៉ាងខ្លាំងក្លា។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការជឿនលឿននៃផ្នែកបច្ចេកវិទ្យាទូរស័ព្ទនេះតែម្ដង។ ម្យ៉ាងវិញទៀត សម្រាប់ទីផ្សារទូរស័ព្ទស្មាតហ្វូនថ្នាក់កណ្តាល កំពុងតែធ្វើការវាយលុកយ៉ាងសម្បើមក្នុងប្រទេសកម្ពុជាផងដែរ។

ដូច្នេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្សសាមសុង បានខិតខំប្រឹងប្រែង ធ្វើយ៉ាងណាដើម្បីផលិតបាននូវសមិទ្ធផលមួយគួរជាទីគាប់ចិត្ត សម្រាប់អតិថិជនដែលជាគោលដៅរបស់ខ្លួន។

ជាក់ស្តែងស្មាតហ្វូនថ្នាក់កណ្តាលរបស់សាមសុង Galaxy J6+ កំពុងតែទទួលបានជោគជ័យខ្លាំងក្នុងទីផ្សារក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៨។

បើយោងតាមព័ត៌មាន ដែលទទួលបានពីក្រុមហ៊ុនបានឲ្យដឹងថា Galaxy J6+ មានការគាំទ្រ យ៉ាងច្រើនបំផុតពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា ហើយពិសេសជាងនេះទៅទៀតនោះ ក្នុងអំឡុងពេលពិធីបុណ្យអុំទូកនាពេលកន្លងទៅនេះ Galaxy J6+ ទទួលបានការលក់កើនឡើងខ្លាំងគួរឲ្យកត់សម្គាល់។ មូលហេតុដែល Galaxy J6+ ទទួលបានប្រជាប្រិយភាពជាងស្មាតហ្វូនដទៃ ដែលស្ថិតនៅក្នុងកម្រិតដូចគ្នានោះ ព្រោះវាមានសមត្ថភាពខ្ពស់ហួសពីតម្លៃ (តម្លៃត្រឹមតែ $209 តែប៉ុណ្ណោះ)។

រីឯពណ៌វិញ សុទ្ធតែជាពណ៌ដ៏ពេញនិយមដូចជា ពណ៌ក្រហម ពណ៌ខ្មៅ និងពណ៌ប្រផះ។ លើសពីនេះទៀត Galaxy J6+ ផ្តល់នូវបទពិសោធន៍ការកម្សាន្តគ្មានដែនកំណត់ ជាមួយ Emoji បែបសប្បាយៗ។ បើនិយាយពីកំលាំងម៉ាស៊ីន មានល្បឿនលឿនកប់ ការរចនារូបរាងបែបប្រណិត កាលីប ទាន់សម័យ។

សូមរំលឹកពីលក្ខណៈសម្បតិ្តរបស់ Galaxy J6+ ម្តងទៀត គឺមានអេក្រង់ដ៏ធំទំហំ6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រិលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9រួមជាមួយមុខងារLive Focus ,Bokeh Effects ផងដែរ។

ចំណុចដ៏ទាក់ទាញមួយទៀតរបស់ Galaxy J6+គឺបានបំពាក់នូវសេនសឺស្គេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ សាមសុង នៅក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ៖ 1800 203 232 ៕