(ភ្នំពេញ)៖ សាកលវិទ្យាល័យមកពីអាមេរិកចំនួន២ ដែលជាដែគូជាមួយសាកលវិទ្យាល័យ AUPP បានប្រកាសទទួលនិស្សិត ឲ្យចូលរៀនសម្រាប់ឆមាសថ្មី ចាប់ពីពេលនេះតទៅ។

តាមរយៈកិច្ចសហប្រតិបត្តិការ អប់រំលើកម្មវិធីសញ្ញាបត្រពីរ (Dual Degree Program) សាកលវិទ្យាល័យអារីហ្សូណា (The University of Arizona) សាកលវិទ្យាល័យរដ្ឋហ្វតហេស៍ (Fort Hays State University) និងសាកលវិទ្យាល័យ AUPP ផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សា ដែលទទួលបានសញ្ញាបត្រមកពីអាមេរិកដោយផ្ទាល់ ជំនួសឲ្យការទៅសិក្សានៅសហរដ្ឋអាមេរិក និងត្រូវចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់។

កញ្ញា ចាយ ឆវីវណ្ណ និស្សិតកំពុងសិក្សានៅ AUPP បាននិយាយថា កញ្ញាមានគម្រោងទៅសិក្សានៅសហរដ្ឋអាមេរិក បន្ទាប់ពីបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែដោយសារតែមានវត្តមានសាកលវិទ្យាល័យ AUPP ធ្វើឲ្យកញ្ញាប្តូរចិត្តមកសិក្សាយកបរិញ្ញាបត្រ នៅសាកលវិទ្យាល័យ AUPP វិញ។

ឆវីវណ្ណ បានបន្ថែមថា «សិក្សានៅ AUPP ដូចគ្នាទៅនិងការសិក្សានៅសហរដ្ឋអាមេរិក ហើយអ្វីដែលពិសេសជាងនេះ គឺនិស្សិត AUPP នឹងទទួលបានសញ្ញាបត្រមកពីសាកលវិទ្យាល័យអាមេរិកដោយចំណាយថវិកាតិច»

សញ្ញាបត្រមកពីអាមេរិក ដែលទទួលបាននៅ AUPP ជាសញ្ញាបត្រដែលទទួលស្គាល់ជាសកល អនុញ្ញាតឲ្យនិស្សិតមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ក្នុងការប្រកួតប្រជែងទីផ្សារការងារក្នុងតំបន់ និងសាកលលោក ក៏ដូចជាការបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិត។

សិស្ស-និស្សិត ដែលមានបំណងសិក្សានៅសាកលវិទ្យាល័យ AUPP ដើម្បីទទួលបានសញ្ញាបត្រពីរ អាចមកទំនាក់ទំនង និងដាក់ពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ថ្ងៃចូលរៀននៅនឹងចាប់ផ្តើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរស័ព្ទលេខ៖ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ ចូលទៅកាន់ Facebook: American University of Phnom Penh ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh ។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉េត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕