(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះថា សម្រាប់ថ្ងៃឈប់សម្រាក ព្រះរាជពិធីបុណ្យអុំទូក អកអំបុក លយប្រទីប សំពះព្រះខែ រយៈពេល៣ថ្ងៃ (២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨)នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលដើរកំសាន្តនៅតាម រមណីយដ្ឋានទេសចរណ៍នានា តាមបណ្តាខេត្តទូទាំងប្រទេសមានចំនួនសរុបប្រមាណ៩២.៥ម៉ឺននាក់ ក្នុងអត្រាកំណើនប្រមាណ១៥.៦% ខណៈរាជធានីភ្នំពេញមានចំនួន៤.៥លាននាក់ កើនឡើងជិត៥០%។

១៖ ភ្ញៀវទេសចរដើរលេងកំសាន្តតាមបណ្តាខេត្តនានាទូទាំងប្រទេសក្នុងនោះរួមមាន៖ (មិនបូកបញ្ចូលរាជធានីភ្នំពេញទេ)
* ភ្ញៀវជាតិប្រមាណ ៨៤.២ ម៉ឺននាក់ ក្នុងអត្រាកំណើន ១៥.៣%
* ភ្ញៀវអន្តរជាតិប្រមាណ ៨.៣ ម៉ឺននាក់ ក្នុងអត្រាកំណើន ១៨.៥%
* សរុបតាមបណ្តាខេត្តនានាទូទាំងប្រទេស៖ ៩២.៥ម៉ឺននាក់

២៖ សម្រាប់រាជធានីភ្នំពេញ
តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានបងប្អូនប្រជាពលរដ្ឋប្រមាណ ៤.៥លាននាក់ បានចូលមកទស្សនាព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ  ហើយយក្នុងនោះ ក៏មានភ្ញៀវទេសចរអន្តរជាតិប្រមាណ១.២ម៉ឺននាក់ បានចូលទស្សនាវេទិការបុណ្យអុំទូក ដែលរៀបចំដោយក្រសួងទេសចរណ៍ផងដែរ។

ជារួមភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលដើរកំសាន្តនាឱកាសបុណ្យអុំទូករយៈពេល៣ថ្ងៃ (បូកទាំងបណ្តាខេត្ត និងរាជធានីភ្នំពេញ) មានចំនួនប្រមាណ៥.៤៣លាននាក់ ក្នុងនោះទេសចរអន្តរជាតិប្រមាណ៩.៥ ម៉ឺននាក់៕

(ភ្នំពេញ)

 

(សៀមរាប)

(កែប)

 

(ក្រចេះ)

 

(មណ្ឌលគិរី)

 

(ព្រះវិហារ)

 

(កំពត)