(ហាណូយ)៖​ បេសកកម្មរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរ​ តាមរយ:ប្រកួតចាញ់ក្រុមម្ចាស់ផ្ទះវៀតណាម​ ០-៣​ ក្នុងព្រឹត្តិការណ៍ពានរង្វាន់​អាស៊ាន​ AFF Suzuki Cup 2018។

១ប្រកួតចុងក្រោយ​ ក្នុងចំណោម៤ប្រកួតនៃវគ្គសន្សំពិន្ទុនៃពូ​ល​ A កម្ពុជា​ បានរបូត២គ្រាប់ត្រឹមតែរយ:ពេល​ ២នាទីប៉ុណ្ណោះ​ក្នុងវគ្គទី១​ ពោលគឺនៅនាទីទី៣៩​ និងនាទីទី៤១​ ដោយមិនអាចជួយបានឡើយពីអ្នកចាំទី​ អ៊ុ​ វិចិត្រ​ មុនពេលរបូតគ្រាប់ទី៣ទៀតនៅនាទីទី៦១​។

គួរបញ្ជាក់ផងដែរថា​ ៤ប្រកួតរបស់ក្រុមគោព្រៃកម្ពុជា​ គឺឈ្នះ១​ និងចាញ់៣​ មិនដែលស្មើ​ និងរកបាន​ ៣ពិន្ទុបញ្ចប់ដោយចំណាត់ថ្នាក់លេខ៤ក្នុងពូល​ A ហាលអាវជាមួយឡាវ​ និងមីយ៉ន់ម៉ាដែរ។

វៀតណាម​ ឈរនៅកំពូលតារាង​ដោយមាន​  ១០ពិន្ទុ ដឹកដៃម៉ាឡេស៊ី​ ដែលទើបយកឈ្នះក្រុមភ្ញៀវមីយ៉ាន់​ម៉ា​ ៣-០​ ដូចគ្នានារាត្រីសៅរ៍​ ទី២៤​ ខែវិច្ឆិកា​ ្នឆ្នាំ២០១៨​ បញ្ចប់វគ្គសន្សំពិន្ទុនៃពូល​ A​ ដើម្បីឡើងទៅវគ្គពាក់កណ្តលផ្តាច់ព្រ័ត្រ៕