(ភ្នំពេញ)៖ កិត្តិបរិក្សបណ្ឌិត គាត ឈន់ និងលោកស្រី ឡាយ នារី ព្រមទាំងកូនៗ បានចូលបច្ច័យចំនួន៦៧,៥០០ដុល្លារ ដើម្បីកសាងកុដិសម្រាប់ព្រះសង្ឃគង់ នៅវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ។

ព្រះតេជគុណ មង្គលបញ្ញា សៅរ៍ តារាវី ចៅអធិការវត្តមង្គលមានលក្ខណ៍ សូមថ្លែងអំណរគុណចំពោះ កិត្តិបរិក្សបណ្ឌិត គាត ឈន់ និងលោកស្រី ឡាយ នារី ព្រមទាំងកូនៗ ដែលបានចូលរួមបច្ច័យកសាងកុដិ សម្រាប់ជូនក្នុងវិស័យព្រះពុទ្ធសាសនា៕