(ភ្នំពេញ)៖ លេខាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជា នឹងរៀបចំបាឋកថា នៅក្រសួងយុត្តធម៌ស្តីពី «សិទ្ធិទទួលបានយុត្តិធម៌ និងកម្មវិធីជំនួផ្នែកច្បាប់នៅកម្ពុជា» ក្នុងគោលដៅផ្សព្វផ្សាយឲ្យមានការយល់ដឹង ការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ទិសដៅចក្ខុវិស័យនៃការកែទម្រង់ ក៏ដូចជាសមិទ្ធផលសម្រេចបាន របស់ក្រសួងយុត្តធម៌។ នេះបើយោងតាមសេចក្តីជូនដំណឹង ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១៩​ ខែវិច្ឆិកា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងដដែល បានឲ្យដឹងទៀតថា បទបាឋកថានេះ នឹងផ្តល់ដោយ លោក​ ជិន ម៉ាលីន អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានលេខាធិការអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៩៖៣០នាទីព្រឹក៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការកំណែទម្រង់ច្បាប់៖