(ភ្នំពេញ)៖ ទូក «ង» របស់សាលារាជធានីភ្នំពេញ ចំនួន៤៦ទូក ស្មើ២៣គូ កំពុងអុំសាកល្បងនៅមាត់ទន្លេចតុមុខ នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

ពិធីអុំសាកល្បងនេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

ការអុំទូកសាកល្បងនេះ បានធ្វើឡើង ដើម្បីត្រៀមចូលរួមប្រកួតការប្រណាំង នៅថ្ងៃបុណ្យអុំទូកនាពេលខាងមុខនេះ ពោលគឺនៅថ្ងៃទី២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ៕