(ភ្នំពេញ​)​៖​ លោកឧកញ្ញ៉ា​ ស្រី​ ចាន់ថន​ ប្រធានក្រុមហ៊ុន ជេតហ៍គ្រុប បានចុះអនុសារណៈចងសម្ព័ន្ធមេត្រីភាពជាមួយ សម្ព័ន្ធមិត្តរដ្ឋកាលីហ្វ័រនីញ៉ា និងកម្ពុជា (California Cambodia Sister State) ដើម្បីពាណិជ្ជកម្ម​សិទ្ធនាំចូលរថយន្តផ្ដាច់មុខ​ ជាពិសេសពង្រឹងលើវិសយ័អប់រំ​ នឹងមនុស្សធម៍​ ស្របតាមការអភិវឌ្ឍន៍រីកចំរើន​នៃប្រទេសកម្ពុជា​ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលបច្ចុប្បន្ន នឹងដើម្បីឆ្លើយតបទៅ នឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ​។

ការចុះអនុសារណ:នេះផងដែរ​ ក៏មានការចូលរួម​ក្រោមអធិបតីភាពលោកស្រី ហ៊ុន ស៊ីណាត, លោកស្រីឧកញ៉ា ថាវី​ អ៉ឹង​ រួមទាំងគណៈប្រតិភូរួមមាន លោក​ចៅហ្វាយក្រុងឡុងប៉ិច, អធិការនគរបាល ក្រុង Los Angeles, ចៅក្រមតុលាការក្រុងឡងប៉ិច, ប្រធានក្រុមហ៊ុនអចលនទ្រព្យក្រុងឡុងប៉ិច និងបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិកផងដែរ៕