(ភ្នំពេញ)៖ ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែធ្វើដំណើរតាមម៉ូតូកង់បី និងទូរទាត់ប្រាក់តាមកម្មវិធីទ្រូម៉ាន់នី ក្រុមហ៊ុនវេលុយមួយនេះ នឹងផ្ដល់ទឹកប្រាក់ចំនួន២៥០០រៀលភ្លាមៗ រាល់ការទូរទាត់ម្ដងដល់អតិថិជន។

ការផ្ដល់ជូនដ៏ពិសេសនេះគឺ ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលតែងតែនិយមប្រើប្រាស់កម្មវិធីរបស់ទ្រូម៉ានី នាពេលកន្លងមក។

ជាក់ស្ដែងនាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនវេរលុយដ៏ធំនេះ បានរៀបចំក្រុមអ្នកបើករ៉ឺម៉កកង់បី
ជិត១០០នាក់បានជួបជុំគ្នា នៅមុខទីស្នាក់ការកណ្តាលក្រុមហ៊ុនទ្រូម៉ាន់នី ចុះផ្សព្វផ្សាយសេវាកម្ម ក៏ដូចជាកម្មវិធីផ្តល់ជូន ពិសេសពីទ្រូម៉ាន់នីជូនសាធារណជន ដើម្បីបង្កើននូវភាពស្និតស្នាល និងផ្តល់ទំនុកចិត្តទៅកាន់អតិថិជនផងដែរ។

លោក ឈន់ សកល នាយកទីផ្សារក្រុមហ៊ុនទ្រូម៉ាន់បញ្ជាក់ថា «តាមពិតទៅថ្នាក់ដឹកនាំ និងបុគ្គលិកក្រុមហ៊ុនទ្រូម៉ាន់នី នាំគ្នាជិះម៉ូតូកង់បីដើរលេងកំសាន្ត នៅរមណីដ្ឋានបឹងរាំង, សង្កាត់ព្រែកថ្មី ក្រុងតាខ្មៅ ដើម្បីជាកាលើកទឹកចិត្តបុគ្គលិក និងអញ្ជើញអ្នកបើកម៉ូតូកង់បី ទទួលទានអាហារសាមគ្គីជាមួយគ្នា»។

អ្វីដែលកាន់តែពិសេសសម្រាប់អ្នកចូលចិត្តជិះម៉ូតូកង់បី ក្រុមហ៊ុនទ្រូម៉ាន់នីបានផ្តល់ជូនកម្មវិធីពិសេស មួយគឺររាល់ការជិះម្ដង នឹងទទួលបានប្រាក់២៥០០រៀល ឧបត្ថមត្រលប់មកវិញរាល់ពេលទូទាត់​ ប្រាក់តាមកម្មវិធី ទ្រូម៉ាន់នី ។

សូមបញ្ជាក់ថា កម្មវិធីទ្រូម៉ាន់នីលោកអ្នកអាច, វេរលុយ, ដាក់លុយដោយឥតគិតថ្លៃ បញ្ចូលលុយទូរសព្ទចំណេញ៥០% ទិញសំបុត្រកុន និងញ៉ាំអាហារ, បង់វិក័យប័ត្រ ដែលមានការបញ្ចុះតម្លៃយ៉ាងច្រើនទៀតផង៕