(ភ្នំពេញ)៖ លោក ស៊ុន សូខន ដែលជាឪពុកក្មេករបស់លោក កឹម រ័ត្នវិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជានាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន បានទទួលមរណភាពក្នុងជន្មាយុ៨៦ ដោយជរាពាធ កាលពីវេលាម៉ោង១០៖៣០នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

សពលោក ស៊ុន សូខន តម្កល់ទុកនៅផ្ទះលេខ១២A ផ្លូវ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ នឹងដង្ហែចេញនៅថ្ងៃច័ន្ទ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១រសៀល ដើម្បីបូជានៅក្នុង វត្តព្រះពុទ្ធមានបុណ្យ។ ពិធីបុណ្យខួបគម្រប់៧ថ្ងៃនិង១០០ថ្ងៃ នឹងប្រារព្ធធ្វើនៅថ្ងៃទី២០ ខែឆ្នាំដដែល ដូចមានគោរពជូនភ្ជាប់មកជាមួយនូវកម្មវិធីបុណ្យ។

លោក ស៊ុន សូខន ធ្លាប់បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការពារ ស្តារ និងកសាងប្រទេសជាតិឡើងវិញក្នុងតួនាទីជាអភិបាលខេត្តតាកែវ ក្នុងអំឡុងទសវត្សទី៨០។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមចាត់ទុកជាការជូនដំណឹងនិងការគោរពអញ្ជើញ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងញាតិមិត្តជិតឆ្ងាយ តាមការគួរ៕