(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានលោក ហ៊ុន ម៉ានី ជាប្រធាន បានចាត់ទុកការផ្តន្ទាទោសអតីតមេខ្មែរក្រហមពីររូបដាក់ពន្ធនាគារមួយជីវិត គឺជាការផ្តល់នូវយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរដែលរងគ្រោះក្នុងរបបខ្មែរក្រហម ហើយក៏ជាឱសថដ៏ស័ក្តិសិទ្ធិក្នុងការព្យាបាលរបួសស្នាមទាំងឡាយរបស់កម្ពុជា ដែលប្រវត្តិសាស្ត្រនៃរបបកម្ពុជាប្រជាធិបតេយ្យបានបន្សល់ទុករហូតដល់ពេលបច្ចុប្បន្ន។

ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានចាត់ទុកសាលក្រមនេះ នឹងដើរតួនាទីដ៏សំខាន់ក្នុងការផ្តល់សច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលយុវជនកម្ពុជាជំនាន់ក្រោយត្រូវតែចងចាំ រៀនសូត្រពីកំហុសដ៏ធំធេងនេះ ដោយត្រូវចៀសវាង និងត្រូវបង្ការឲ្យបានដាច់ខាតកុំឲ្យរបបប្រល័យពូជសាសន៍ត្រឡប់មកវិញ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សូមអានខ្លឹមសារទាំងស្រុងរបស់សហភាពសហព័ន្ធយុវជនកម្ពុជា៖