(ឧត្តរមានជ័យ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីប្រកាសផ្ទេរភារកិច្ច និងតែងតាំងអភិបាលខេត្តឧត្តរមានជ័យ។

ពិធីប្រកាសតែងតាំងនោះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តយ៉ាងច្រើនកុះករ។

សូមជម្រាបថា លោក ប៉ែន កុសល្យ អតីតអភិបាលរងខេត្តត្បូងឃ្មុំ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តឧត្តរមានជ័យ ជំនួសលោក ស ថាវី ដែលត្រូវបានតែងតាំងជា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ៕