(ភ្នំពេញ)៖ ដើម្បីចូលរួមថែរក្សាសណ្ដាប់ធ្នាប់ សោភ័ណ្ឌភាព អនាម័យ និងបរិស្ថាន ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើឲ្យបងប្អូន ជាម្ចាស់ស្ដង់លក់ទំនិញ ម្ចាស់ទីតាំងប្រគំតន្ដ្រី និងអ្នកលក់ដូរទាំងអស់ ត្រូវមានធុង ឬថង់សម្រាប់ទុកដាក់សំរាម ដែលកើតមានពីអាជីវកម្មរបស់ខ្លួនឲ្យបានត្រឹមត្រូវ។

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានបញ្ជាក់ទៀតថា ដោយឡែកចំពោះបងប្អូន ដែលជាកីឡាករប្រណាំងទូក និងប្រជាពលរដ្ឋ ដែលមកលេងកំសាន្ដទាំងអស់ ក៏សូមមេត្ដាជួយថែរក្សាអនាម័យ ដោយត្រូវវេងខ្ចប់ទុកដាក់សំណល់សំរាមរបស់ខ្លួន នៅក្នុងធុងសំរាមឲ្យបានត្រឹមត្រូវផងដែរ៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់រដ្ឋរាជធានីភ្នំពេញ៖