(ភ្នំពេញ)៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស នឹងផ្ដល់ជូនភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ព្រមទាំងអាវយឺត, មួក, ប្រេងឆា និងសាប៊ូ ដល់កីឡាករទូកងចំនួន១០០ទូក។

ការផ្ដល់ជូននេះនឹងរៀបចំឡើងនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសួនច្បារច្រមុះជ្រូកក្បែសណ្ឋាគារសុខា ជ្រោយចង្វារ។ ដោយឡែកសម្រាប់ទូកនីមួយៗ នឹងទទួលបានទឹកផ្លែឈើជូប៣០កេស, ទឹកបរិសុទ្ធកម្ពុជា៣០កេស, ភេសជ្ជៈប៉ូវកម្លាំងវីក៥កេស, ស្រាបៀរគូដូ១៥កេស, ព្រមទាំងប្រេងឆា Healthy Chef១កេស និងសាប៊ូOra១កេស។

ក្នុងចំណោមទូកងទាំង១០០ទូក ទូកងដែលទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីសនឹងឧបត្តម្ភស្រាបៀរគូដូចំនួន៥០កេស បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូកត្រូវបានបញ្ចប់។

សូមជម្រាបថា កាលពីឆ្នាំមុនក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភកីឡាករទូកងទាំងអស់នូវទឹកសុទ្ធ, ទឹកផ្លែឈើ, ស្រាបៀរគូដូ, អាវយឺត និងមួកសម្រាប់ប្រើប្រាស់អំឡុងពេលស្នាក់នៅ៕