(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ អង្គជំនុំជម្រះសាលាដំបូង នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានប្រកាសសាលក្រមកាត់ទោសជនជាប់ចោទ នួន ជា និងខៀវ សំផន ជាមេដឹកនាំខ្មែរក្រហម ដាក់ពន្ធនាគារម្នាក់ៗមួយជីវិត។

ជាមួយគ្នានេះ តុលាការខ្មែរក្រហម ក៏បានចេញសង្ខេបសាលក្រមសំណុំរឿង០០២/០២ ដែលមានជាង៤០ទំព័រ ដោយបានបញ្ជាក់យ៉ាងលម្អិត នៃសំណុំរឿងប្រវត្តិសាស្រ្តមួយនេះ ដែលពលរដ្ឋខ្មែរគ្រប់រូប ទន្ទឹងរង់ចាំចំពោះលទ្ធផល នៃការកាត់ទោសមេដឹកនាំជាន់ខ្ពស់ ក្នុងសម័យខ្មែរក្រហមដ៏ខ្មៅងងឹតនេះ។

នៅទំព័រក្រោយគេបង្អស់ អង្គជំនុំជម្រះសាលាដំបូង បានដាក់បង្ហាញផែនទីកម្ពុជា ស្តីពីទីតាំងឧក្រិដ្ឋកម្មក្នុងសំណុំរឿង០០២/០២ផងដែរ ដែលប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ ត្រូវបានកាប់សម្លាប់ នៅទីនោះ៕

សូមអានខ្លឹមសារលម្អិត នៅក្នុងសេចក្តីសង្ខេបនៃសាលក្រម០០២/០២ ខាងក្រោមនេះ៖