(ភ្នំពេញ)៖ កម្លាំងពិសេសនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាចែកចាយគ្រឿងញៀនដ៏សកម្មដោយធ្វើការដកហូត បានវត្ថុតាងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ៤កញ្ចប់ នៅចំណុចមុខក្លឹប មីតណាយ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។

លោក សុខ បញ្ហា អនុប្រធាននគរបាលផ្នែកសន្តិសុខ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ០៩៖៣៩នាទី ជនសង្ស័យមានឈ្មោះ អូ សុខផាណិត អាយុ១៨ឆ្នាំ មុខរបរ មិនពិត ស្នាក់នៅបច្ចុប្បន្នភូមិត្រពាំងថ្លឹងទី២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ដោយបានដកហូតរួមទាំងវត្ថុតាងថ្នាំក្រាមសថ្លាចំនួន ៤កញ្ចប់ តូច៣កញ្ចប់ ធំ១កញ្ចប់ផងដែរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនបន្តទៅកាន់ផ្នែកជំនាញគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមផ្លូវច្បាប់ផងដែរ៕