(កណ្តាល)៖ ក្រុមហ៊ុនតែបៃតង អុីឈីតាន់ បានបន្តប្រគល់រង្វាន់ជាថវិកា ចំនួន១០០លានរៀល ដល់ស្ត្រីឈ្មោះ ហាក់ ង៉ិចជូ អាយុ៦៣ឆ្នាំ ដែលមានសំណាងឈ្នះរង្វាន់ពីកុ្រុមហ៊ុន បច្ចុប្បន្នជាស្ដ្រីមេផ្ទះ រស់នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។

ថ្លែងប្រាប់ក្រុមការងារដែលចុះប្រគល់រង្វាន់ដល់លំនៅដ្ឋាន អ្នកស្រីបានឱ្យដឹងថា កាលពីសប្ដាហ៍កន្លងទៅ បន្ទាប់ពីសម្រាកពីការរៀបចំផ្ទះ និងដាំស្លររួច អ្នកស្រីបានទិញតែបៃតង អុីឈីតាន់ រសជាតិផ្លែគូលេន ដែលមានលក់នៅជិតផ្ទះទទួលទាន លុះពេលមួលគម្របដប ក៏ស្រាប់តែឃើញមានរង្វាន់១០០លានរៀល នៅក្នុងគម្របដបតែម្ដង។ អ្នកស្រីបានបន្តថា ភ្លាមនោះ អ្នកស្រីពិតជាមានអារម្មណ៍ រំភើបរីករាយជាខ្លាំង ហើយបានស្រែកប្រាប់អ្នកជិតខាងឱ្យបានដឹង និងជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ ដែលមាននៅនឹងគម្របដបស្រាប់។

អ្នកស្រីបានបញ្ជាក់ថា បន្ទាប់ពីទទួលបានប្រាក់រង្វាន់នេះ អ្នកស្រីនឹងយកមួយចំនួនព្យាបាលជំងឺ និងទុកមួយចំនួនទៀត សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនទៅថ្ងៃអនាគត ព្រោះបច្ចុប្បន្ន វ័យក៏កាន់តែចាស់ទៅហើយ។

គួរបញ្ជាក់ផងដែរថា ជាការថ្លែងអំណរគុណចំពោះអតិថិជនដែលតែងគាំទ្រផលិតផលតែបៃតង អុីឈីតាន់ ក្រុមហ៊ុនបានបង្កើនរង្វាន់ធំ នូវទឹកប្រាក់១០០លានរៀល រហូតដល់៥០រង្វាន់, រង្វាន់ម៉ូតូ HONDA SCOOPY I ចំនួន៥០គ្រឿង, រង្វាន់ i-phone ចំនួន៥០គ្រឿង, រួមជាមួយរង្វាន់ តែបៃតង អុីឈីតាន់ ហ្វ្រី (Free) ចំនួន ៥,០០០,០០០ (៥លាន) រង្វាន់៕

រួសរាន់ឡើង អ្នកក្លាយជាសេដ្ឋីបន្ទាប់ អាចជារូបអ្នក!!