(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ស ថេ ស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាព ពិធីផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងជូនលោកវរសេនីយ៍ឯក សរ សំណាង ដែលត្រូវបានតែងតាំងជាស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនអន្តោប្រវេសន៍។

វរសេនីយ៍ឯក សរ សំណាង ត្រូវបានផ្ទេរភារកិច្ចពីនាយការិយាល័យប្រមូលព័ត៌មានជនបរទេស នាយកដ្ឋានស៊ើបអង្កេត នៃនាយកដ្ឋានអន្តោប្រវេសន៍ ជាស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានណែនាំដល់មន្រ្តីនគរបាលដែលទើបទទួលភារកិច្ចថ្មី ត្រូវខិតខំបំពេញភារកិច្ចកាន់តែមានប្រសិទ្ធភាព និងសហការជាមួយថ្នាក់ដឹកនាំនៅក្នុង ស្នងការដ្ឋាន ដើម្បីសម្រេចបានជោគជ័យជូនរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ៕