(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ទោ (ផ្កាយ២) ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ គឺលោកឧត្តមសេនីយ៍ត្រី ប៉ឹង បូរ៉ា។ នេះបើតាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកឧត្តមសេនីយ៍ត្រី ប៉ឹង បូរ៉ា អត្តលេខ ០៩៩៩ ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចេញអនុក្រឹត្យតែងតាំង ជាអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋានផងដែរ។

សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យដែលមាននៅខាងក្រោមនេះ៖