(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិចំនួន២រូប ជាអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន។ នេះបើយោងតាមអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

នៅក្នុងអនុក្រឹត្យខាងលើនេះ មន្រ្តីនគរបាលជាតិទាំង២រូប ដែលត្រូវបានតែងតាំងរួមមាន៖

*ទី១៖ លោកឧត្តមសេនីយ៍ឯក សុខ មនោរម្យ អត្តលេខ ៧៧៧៧៦ ជាអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន
*ទី២៖ លោកឧត្តមសេនីយ៍ត្រី ប៉ឹង បូរ៉ា អត្តលេខ ០៩៩៩ ជាអនុប្រធាននាយកដ្ឋានបុគ្គលិក ដែលមានឋានៈ និងបុព្វសិទ្ធិស្មើ ប្រធាននាយកដ្ឋាន។

សូមអានខ្លឹមសារលំអិតនៅក្នុងអនុក្រឹត្យរបស់សម្តេចតេជោ ហ៊ុន សែន ខាងក្រោមនេះ​៖